Google រំលោភច្បាប់ការងាររបស់សហរដ្ឋអាមេរិកទៅលើការរឹតបណ្តឹងរៀបចំបុគ្គលិកធ្វើការ

Reuters: ក្រុមប្រឹក្សាទំនាក់ទំនងការងារជាតិ (NLRB) បានចេញពាក្យបណ្តឹងកាលពីថ្ងៃពុធម្សិលមិញ ដោយបានចោទប្រកាន់ក្រុមហ៊ុន Alphabet Inc’s Google ពីបទឃ្លាំមើលនិងសាកសួរបុគ្គលិកជាច្រើនដោយខុសច្បាប់ ក្រោយមកបុគ្គលិកទាំងនោះត្រូវបានបណ្តេញចេញក្រោយតវ៉ាប្រឆាំងនឹងគោលនយោបាយរបស់ក្រុមហ៊ុននិងព្យាយាមរៀបចំសហជីព។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters

 
Google រំលោភច្បាប់ការងាររបស់សហរដ្ឋអាមេរិកទៅលើការរឹតបណ្តឹងរៀបចំបុគ្គលិកធ្វើការ

បើយោងតាមពាក្យបណ្តឹង និយ័តករអាមេរិកបានរកឃើញថាក្រុមហ៊ុន Google បានដាក់និយោជិកខុសច្បាប់នូវការឈប់សម្រាកផ្នែករដ្ឋបាលនិងបានបញ្ឈប់ពួកគេពីការទទួលបានឯកសារនានាដែលទាក់ទងទៅនឹងគោលនិយោបាយផ្ទៃក្នុងរបស់ក្រុមហ៊ុន។

 ទីភ្នាក់ងារក្រុមប្រឹក្សាទំនាក់ទំនងការងារជាតិ ក៏បានរកឃើញផងដែរនូវគោលនយោបាយខុសច្បាប់របស់ Google ដោយចូលទៅមើលឯកសារនានា និងបន្ទប់ប្រជុំ ព្រមជាមួយនឹងការប្រើវិធីសាស្រ្តស៊ើបអង្កេតបុគ្គលិកGoogle  ដែលមានគោលបំណងរារាំងការរៀបចំកន្លែងធ្វើការនោះផងដែរ។

ក្រុមហ៊ុនបាននិយាយថា“ Google តែងតែធ្វើការដើម្បីគាំទ្រវប្បធម៌នៃការពិភាក្សាផ្ទៃក្នុងហើយយើងជឿជាក់យ៉ាងខ្លាំងចំពោះនិយោជិករបស់យើង” ។

យ៉ាងហោចណាស់មានបុគ្គលិកចំនួន ៥នាក់បានបណ្តេញចេញបន្ទាប់ពីព្យាយាមប្រមូលផ្តុំក្រុមមនុស្សដាក់ញត្តិ ទៅកាន់ក្រុមប្រឹក្សាទំនាក់ទំនងការងារជាតិ (NLRB) ដើម្បីប្តឹងតវ៉ាក្រុមហ៊ុន Google ។

សូមជម្រាបថា ក្រុមហ៊ុន Google នឹងឆ្លើយតបជាផ្លូវការទៅកាន់ក្រុមប្រឹក្សាទំនាក់ទំនងការងារជាតិ (NLRB)នៅថ្ងៃទី ១៦ ខែធ្នូខាងមុខនេះ៕

 

ប្រភព: Reuters  ដោយ: ជា បញ្ញា