បារាំងសន្យាផ្តល់ហិរញ្ញប្បទានដល់កម្ពុជាពី ១០០ ទៅ ១២០ លានអ៊ឺរ៉ូ ក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៦
នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ដ្រី ប្រតិភូអម នាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នារសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១នេះ បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់កម្រិតគោលនយោបាយលើកទី៤ តាមរយៈ Video Conference ជាមួយ សមភាគីបារាំង ដែលដឹកនាំដោយលោក R–mi GENE VEY តំណាង ទីភ្នាក់ងារ បារាំង សម្រាប់ការអភិវឌ្ឍ (AFD) និងលោកជំទាវ Eva NGYEN BINH ឯកអគ្គរដ្ឋទូត នៃ សាធារណ បារាំងប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញ ចូលរួមផ ង ដែរពីសំណាក់ តំណាង ក្រសួង ស្ថាប័នពាក់ព័ន្ធ និងសហការីទាំងអស់ នៃ ប្រទេស ទាំងពីរ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្ដ្រី ប្រតិភូបានមានប្រសាសន៍ថា កិច្ចប្រជុំ ថ្ងៃនេះ គឺជា ព្រឹត្តិ ការណ៍ ដ៏សំខាន់ ក្នុងទំនាក់ទំនងកិច្ចសហប្រតិបត្តិការយូរអង្វែងក្នុងភាពជាដៃគូ និង ពង្រឹងទំនាក់ទំនង ទ្វេ ភាគី រវាងកម្ពុជា និងបារាំង។ ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូក៏បានបន្ថែមទៀតថា ប្រទេសបារាំងមិនត្រឹមតែ ជា មិត្ត ភក្តិ និងជាបណ្តាប្រទេសឈានមុខគេ ដែលចូលរួមចំណែក ក្នុង ការ នាំ មក នូវ សន្តិភាព សម្រាប់ ប្រទេស កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់ ក្នុងការផ្តល់ការ គាំ ទ្រ ទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ បន្ទាប់ពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ ផ្អែកលើមូលដ្ឋាននេះ កម្ពុជាបានទទួល ហិរញ្ញប្បទានសហប្រតិបត្តិការជាបន្តបន្ទាប់ប្រមាណ ៨៦៧ លានអឺរ៉ូ (ក្នុងនោះ ឥណទាន សម្បទាន របស់រដ្ឋ មាន ទឹកប្រាក់ប្រមាណ ៥០៧ លានអឺរ៉ូ)។ ហិរញ្ញប្បទានទាំងនេះ បាននិង កំពុង រួមចំណែក យ៉ាងសកម្ម ដល់ ការ ទ្រទ្រង់ការអភិវឌ្ឍ និងការជំរុញកំណើនសេដ្ឋកិច្ច ស្របតាម កម្មវិធី និង គោលនយោបាយ សំខាន់ៗ របស់ រាជរដ្ឋាភិបាលកម្ពុជា ពី មួយ អា ណត្តិទៅមួយ អាណត្តិ។
ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូ បានជម្រាបកិច្ចប្រជុំថា ការរីករាលដាលជំងឺកូវីដ-១៩ បាន បង្កជាវិបត្តិយ៉ាងធ្ងន់ធ្ងរប៉ះពាល់ដល់ដំណើរការសេដ្ឋកិច្ច និងសង្គម រួមទាំង សុខភាពសាធារណៈ ការ រំខានដល់ខ្សែចង្វាក់ផលិតកម្ម ការបាត់បង់ការងារ និងការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក ដែលប្រទេស កម្ពុជាក៏ មិនត្រូវបានរួចផុតពីការរីករាលដាលជំងឺនេះ។ ប្រការនេះបានធ្វើឱ្យផលិត ផល សរុប ក្នុងស្រុក នៅក្នុងឆ្នាំ២០២០ បាន ធ្លាក់ ចុះ ប្រមាណ ៣,០% ក្នុងនោះការនាំចេញបាន ធ្លាក់ ចុះ ប្រមាណ -១,១% ឱនភាព ថវិកា កើន ឡើង ដល់ ៩,២៥%។ ឯកឧត្តមបានបន្តថា សេដ្ឋកិច្ចរបស់យើង នឹងងើបឡើង វិញ នៅឆ្នាំ២០២១ ប៉ុន្តែ ការងើបឡើងនេះ នៅមានភាពមិនប្រាកដប្រជាកម្រិតខ្ពស់នៅឡើយ ប្រសិន បើ ការរាតត្បាតជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍២០កុម្ភះ មានកម្រិតនៃផលប៉ះពាល់ នៅតែខ្ពស់ និងមាន ជម្រៅជ្រៅ ហើយកម្មវិធីចាក់វ៉ាក់សាំង មិនអាច សម្រេច បានឆាប់រហ័ស។ ឯកឧត្តម រដ្ឋមន្ត្រីប្រតិភូ បាន បន្ថែមថា សម្រាប់ដំណើរឆ្ពោះទៅមុខ កម្ពុជាបានដាក់ចេញ នូវយុទ្ធ សាស្ត្រ ស្តារ សេដ្ឋ កិច្ច ឆ្នាំ២០២១-២០២៣ ក្រោយវិបត្តិជំងឺកូវីដ-១៩ ដើម្បីស្តារសេដ្ឋកិច្ច ដោយ ផ្អែកលើសសរស្តម្ភចំនួន ០៣ គឺៈ (១) ការរស់ឡើងវិញ និងរស់រានមានជីវិត៖ ដោយគ្រប់គ្រង ការរីករាលដាលជំងឺកូវីដ-១៩ និងរក្សាឱ្យបាន នូវដង្ហើមសេដ្ឋកិច្ច និងការរស់រានរបស់ប្រជាជន ព្រមទាំង ការស្តារ និងកសាងមូលដ្ឋាន គ្រឹះ សេដ្ឋ កិច្ច ឡើងវិញ (២) កំណែទម្រង់៖ ប្រែក្លាយវិបត្តិទៅជា ឱកាស ដោយបង្កើនការធ្វើពិពិធកម្ម និងបង្កើនភាព ប្រកួត ប្រជែងសេដ្ឋកិច្ច ក្នុងនោះជាពិសេសតាមរយៈការធ្វើឌីជីថលនីយកម្ម និង (៣) ពង្រឹង ភាពធន់៖ តាមរយៈ ការ ពង្រឹង និង ត្រៀមខ្លួន នៅក្នុងស្ថាប័នសាធារណៈ វិស័យ សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ធនធានមនុស្ស រួមទាំង ប្រព័ន្ធសុខភាពសាធារណៈ បណ្តុះបណ្តាលជំនាញ និង សុវត្ថិភាព សង្គម ដើម្បីឆ្លើយតប ទៅ នឹងបញ្ហាស្រដៀងគ្នា ដែលអាចនឹងផ្ទុះ ឡើងនាពេល អនាគត។
ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូបានបញ្ជាក់ថា មូលដ្ឋានសម្រាប់ការរៀបចំគម្រោងអនាគត និង កិច្ច សហការគោលនយោបាយ ត្រូវរៀបចំឡើង ជាលក្ខណៈយុទ្ធសាស្ត្រ ដើម្បីធ្វើឱ្យប្រទេសកម្ពុជា មាន ភាព រឹងមាំ និងមានភាពធន់ ដែលជាមូលដ្ឋានសម្រាប់កំណើនសេដ្ឋកិច្ច និងរក្សាភាពប្រកួតប្រជែង របស់ កម្ពុជា។ ក្នុងន័យនេះ កម្ពុជាត្រូវការលើកជំរុញការអភិវឌ្ឍវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដើម្បី ពន្លឿន កំណើនសេដ្ឋកិច្ច និងពង្រីកមូលដ្ឋានកំណើន ដោយមិនអាចកាត់ផ្តាច់ពីការបង្កើន សហ គ្រិន ភាព និងនវានុវត្តន៍បន្ថែមទៀត ទាំង ក្នុង វិស័យ សាធារណៈ និង ឯកជន តាមរយៈការបង្កើន បច្ចេក វិទ្យា ឌីជីថល នៅក្នុងបណ្តាញផលិតកម្ម និងជំរុញការធ្វើពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិច សម្រាប់ សហ- គ្រាស ខ្នាតតូច និងមធ្យម។ សមាសធាតុទាំងនេះ គឺជា មូលដ្ឋានដ៏សំខាន់ សម្រាប់រៀបចំគម្រោង អនាគត របស់យើង ដោយប្រើប្រាស់ធនធានមានកំណត់របស់យើងប្រកបដោយប្រសិទ្ធភាព និង និរន្តភាព។
ក្នុងឱកាសនោះ ភាគីបារាំង បាន កោតសសើរ និង សូមថ្លែងអំណរគុណ ដល់ ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានដើរតួនាទីយ៉ាងសំខាន់ ស្ថិតក្នុងបរិការណ៍បច្ចុប្បន នេះ និង សូម ថ្លែង អំណរគុណផងដែរ ដល់ក្រសួងស្ថាប័នជាដៃគូ ដែលបានផ្តល់កិច្ចសហការយ៉ាង ល្អ ប្រពៃ នាពេល កន្លងមក។ ភាគីបារាំងបាន គូស បញ្ជាក់ថា នឹងបន្តគាំទ្រ ដល់ កិច្ចសហប្រតិបត្តិការ លើ គ្រប់វិស័យ របស់កម្ពុជា ដោយ សន្យា ថាផងដែរថា នឹងបន្តផ្តល់ និងបង្កើន ទំហំហិរញ្ញប្បទាន សហប្រតិបត្តិការ សម្រាប់ អភិវឌ្ឍន៍កម្ពុជា ជារួមនូវកម្ចីសម្បទានក្នុងរង្វង់ពី ១០០ ទៅ ១២០ លានអ៊ឺរ៉ូ ក្នុងមួយឆ្នាំ (២០២១-២០២៦) ដោយរួមទាំងការប្រឹងប្រមូលហិរញ្ញប្បទានឥត សំណងជួយកម្ពុជា ឱ្យបានច្រើន ពី សហគមអ៊ឺរ៉ុប និងពីប្រភពផ្សេងទៀតឱ្យបានច្រើន ឱ្យស្របទៅតាមបរិការណ៍ពេលបច្ចុប្បន្ន ក៏ដូចជានៅពេលក្រោយកូវីដ-១៩ ផុតរលត់៕
សូមចុច join link Telegram https://t.me/cngtvcambodia
ប្រភព:ក្រសួងព័ត៌មាន