ក្រសួងសុខាភិបាល សម្រេចហាមឃាត់ការធ្វើដំណើចូលមកកម្ពុជា ចំពោះជនជាតិឥណ្ឌា និងជនជាតិបរទេសដែលធ្វើដំណើរមកពីប្រទេសឥណ្ឌា

 
ក្រសួងសុខាភិបាល សម្រេចហាមឃាត់ការធ្វើដំណើចូលមកកម្ពុជា ចំពោះជនជាតិឥណ្ឌា និងជនជាតិបរទេសដែលធ្វើដំណើរមកពីប្រទេសឥណ្ឌា

ដោយបានទទួលការឯកភាពដ៏ខ្ពង់ខ្ពស់ពី សម្តេចតេជោនាយករដ្ឋមន្រ្តី ក្រសួងសុខាភិបាលសូមជម្រាបជូនសាធារណជនទាំងអស់ឲ្យបានជ្រាបថា ចាប់តាំងពីព្រឹត្តិការណ៍សហគមន៍២០កុម្ភ: ការរាតត្បាតនៃជំងឺកូវីដ១៩ នៅកម្ពុជាមានសភាពខ្លាំង និងលឿនជាងពេលមុនៗហើយតាមការសង្កេតមើលនៅលើពិភពលោក ឃើញថា ក្រៅពីការរាតត្បាតជាសកលនៃវីរុសបម្លែងថ្មីប្រភេទ B117 មានប្រភពមកពីប្រទេសអង់គ្លេស ទើបតែមានលេចចេញនូវវីរុសបម្លែងថ្មីមួយផ្សេងទៀតឈ្មោះថា B1617 មានប្រភពចេញពីប្រទេសឥណ្ឌា ដែលមានការឆ្លងខ្លាំង និងមានភាពធ្ងង់ធ្ងរជាងប្រភេទ B117 ទៅទៀត។

ដោយពិនិត្យឃើញស្ថានភាពបែបនេះទើបក្រសួងសុខាភិបាល សម្រេចហាមឃាត់ការធ្វើដំណើចូលមកកម្ពុជា ចំពោះជនជាតិឥណ្ឌា និងជនជាតិបរទេសដែលធ្វើដំណើរមកពីប្រទេសឥណ្ឌា រហូតដល់មានការជូនដំណឹងជាថ្មី៕

សូមចុចlink Telegram Channel CNGTV Cambodia ដើម្បីតាមដានព័ត៌មានប្រចាំថ្ងៃតាមរយៈ https://t.me/cngtvcambodia

ប្រភព: ក្រសួងសុខាភិបាល