[វីដេអូ] #Ep.111 ប្រធានបទ៖​ ទម្លាប់ទាំង ៥ ល្អសម្រាប់មនុស្សចាស់

នៅពេលដែលដល់វ័យចំណាស់មនុស្សមានការប្រែប្រួលមកជាមួយនឹងការផ្លាស់ប្តូរជាច្រើននៅក្នុងរាងកាយ ចិត្ត ទម្លាប់ ភាពរឹងមាំ ថាមពល និងភាពរីករាយ។  ដូចនេះយើងសូមចែករំលែកនូវទម្លាប់ល្អមានដូចជា

 
[វីដេអូ] #Ep.111 ប្រធានបទ៖​ ទម្លាប់ទាំង ៥ ល្អសម្រាប់មនុស្សចាស់

១ ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់
ការហាត់ប្រាណធ្វើឲ្យរាងកាយមានសុខភាពល្អ ជួយប្រយុទ្ធប្រឆាំងនឹងជំងឺផ្សេងៗ។ ជាពិសេសសំរាប់មនុស្សនៅវ័យចំណាស់ការហាត់ប្រាណទៀងទាត់គឺជាគន្លឹះក្នុងការរក្សាទម្ងន់ កាត់បន្ថយបញ្ហាស្តេ្រស និងបញ្ហាផ្លូវចិត្ត។

លំហាត់ប្រាណ ៥ប្រភេទដែលសាកសមបំផុតសម្រាប់មនុស្សចាស់ | Krama Post - Official  Site
២ ជួបគ្រូពេទ្យទៀងទាត់
ការទៅជួបជាមួយគ្រូពេទ្យទៀតទាត់គឹដើម្បីតាមដានការប្រឹក្សាពីបញ្ហាសុខភាព ដោយសារនៅវ័យចាស់ងាយនឹងកើតជំងឺផ្សេងៗ ។ការត្រួតពិនិត្យជាទៀងទាត់អាចឱ្យគ្រូពេទ្យធ្វើរោគវិនិច្ឆ័យបញ្ហាសុខភាពនៅដំណាក់កាលដំបូងនឹងទាន់ពេលវេលា និងកាត់បន្ថយការចំណាយថែមទៀតផង។

សេវាកម្ម PACE សម្រាប់មនុស្សវ័យចំណាស់ 55+ នៅក្នុងខោនធី Los Angeles -  មជ្ឈមណ្ឌល Brandman សម្រាប់ការថែទាំជាន់ខ្ពស់
៣ លេបថ្នាំតាមវេជ្ជបញ្ជា
ការលេបថ្នាំច្រើនមិនមែនជារឿងល្អនោះទេ ប៉ុន្តែប្រសិនបើអ្នកឈឺអ្នកគួរលេបថ្នាំតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ ពីព្រោះថ្នាំជួយឲ្យជំងឺបានប្រសើរឡើង ប្រសិនបើលេបក្នុងកម្រិតត្រឹមត្រូវ និងតាមពេលវេលា។

៤ ទទួលទានរបបអាហារមានតុល្យភាព
ចូលដល់វ័យរាងជ្រេល អ្នកគួរកាត់បន្ថយការញុំាជាតិផ្អែម ជាតិប្រៃ ផលលិតផលលាយម្សៅ និងផលិតផលកែច្នៃ ។អ្នកគួរជ្រើសរើសអាហារមានជាតិសរសៃ បន្លែផ្លែឈើ គ្រាន់ធញ្ញជាតិ អាហារដែលមានជាតិខ្លាញ់ទាប កូលេស្តេរ៉ុលទាបដោយទទួលទានក្នុងកម្រិតសមល្មមទៅតាមបរិមាណនៃរាងកាយ។

របបអាហារដែលល្អបំផុត សម្រាប់វ័យពី ៥០ និង ៦០ឆ្នាំឡើង – CSNDaily
៥ ពង្រឹងសុខភាពផ្លូវចិត្ត
សុខភាពផ្លូវចិត្តគឺជារឿងសំខាន់មិនថាអ្នកស្ថិតនៅក្នុងវ័យណានោះទេ ការថែទាំសុខភាពចិត្តធ្វើឲ្យរាងកាយមានសុខភាពល្អ កាត់បន្ថយភាពចាស់ និងកាត់បន្ថយបញ្ហាផ្សេងៗដែលធ្វើឲ្យធា្លក់ទឹកចិត្ត។ បន្ថែមពីនោះអ្នកគួរសំរាកឲ្យបានគ្រប់គ្រាន់ ដើម្បីឲ្យស្មារតីរឹងមាំទាំងផ្លូវកាយ និងផ្លូវចិត្ត។

សូមទស្សនាវីដេអូខាងក្រោម៖