ស្ថានទូតចិន៖ សារធាតុ Detection Reagent ប្រយុទ្ធនឹងវីរុសកូវីដ១៩ នឹងដឹកមកដល់កម្ពុជាយប់នេះ
តាមការប៉ាន់ប្រមាណ សារធាតុ Detection Reagent សម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ១៩ ដែលជាជំនួយរបស់ភាគីចិន នឹងមកដល់ប្រទេសកម្ពុជាតាមជើងហោះហើរនាយប់ថ្ងៃទី ១៧ មីនា ២០២០នេះ។ នេះបើយោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតចិនប្រចាំនៅកម្ពុជា។
ភ្នំពេញ៖ តាមការប៉ាន់ប្រមាណសារធាតុ Detection Reagent សម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ១៩ ដែលជាជំនួយរបស់ភាគីចិន នឹងមកដល់ប្រទេសកម្ពុជាតាមជើងហោះហើរនាយប់ថ្ងៃទី ១៧ មីនា ២០២០នេះ។ នេះបើយោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតចិនប្រចាំនៅកម្ពុជាផ្សាយមុននេះបន្តិចព្រឹកថ្ងៃទី១៧ មីនា ២០២០។
សារធាតុសម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ១៩ Detection Reagent សម្រាប់មនុស្សប្រមាណ ២ពាន់នាក់ នឹងត្រូវប្រគល់ជូនក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។ ប្រទេសចិន នឹងបន្តផ្តល់ជំនួយជាសម្លៀកបំពាក់ការពារ ម៉ាសវេជ្ជសាស្រ្ត និងសម្ភារៈផ្សេងទៀតជាបន្តបន្ទាប់ ហើយនឹងបន្តខិតខំផ្តល់ជាកម្លាំងជំរុញគាំទ្រក្នុងកិច្ចការទប់ស្កាត់ជំងឺកូវីដ១៩ជូនភាគីកម្ពុជា៕
ដោយ៖ ចាប មិថុនា