ក្រុមហ៊ុន Apple បិទហាងរបស់ខ្លួនដែលនៅក្រៅប្រទេសចិនដោយសារតែ COVID-19

ក្រុមហ៊ុន Apple បានប្រកាសនៅលើគេហទំព័ររបស់ខ្លួនថាខ្លួននឹងបិទហាងទាំងអស់របស់ខ្លួនជាបណ្តោះអាសន្នសិន រហូតដល់ថ្ងៃទី ២៧ ខែមីនា លើកលែងតែហាងនៅក្នុងប្រទេសចិន តែប៉ុណ្ណោះ គឺនៅដំណើរការជាធម្មតា ហើយការសម្រេចផ្អាកអាជីវកម្មនេះ គឺដើម្បីចូលរួមទប់ស្កាត់ ការឆ្លងរីករាលដាលនៃមេរោគកូវីដ ១៩។

 
ក្រុមហ៊ុន Apple បិទហាងរបស់ខ្លួនដែលនៅក្រៅប្រទេសចិនដោយសារតែ COVID-19
ក្រុមហ៊ុន Apple បិទហាងរបស់ខ្លួនដែលនៅក្រៅប្រទេសចិនដោយសារតែ COVID-19
ក្រុមហ៊ុន Apple បិទហាងរបស់ខ្លួនដែលនៅក្រៅប្រទេសចិនដោយសារតែ COVID-19
ក្រុមហ៊ុន Apple បិទហាងរបស់ខ្លួនដែលនៅក្រៅប្រទេសចិនដោយសារតែ COVID-19

មូលហេតុនៃការបើកហាងនៅប្រទេសចិននោះ គឺដោយសារតែចំនួនអ្នកឆ្លង​​ COVID-19​​ នៅប្រទេសចិនមានការថយចុះ ហើយរដ្ឋាភិបាលនៅប្រទេសចិនអាចមានវិធានការទប់ស្កាត់ទៅលើស្ថានភាពឆ្លង​​កូវីន COVID-19​​ បាន។

បន្ថែមពីនេះក្រុមហ៊ុនក៍នៅតែបន្តលក់ផលិតផលរបស់ខ្លួនតាម​អនឡាន​ online ដូននេះអ្នកអាចតាមដានផលិផល Appleតាមរយ:អនឡាន​។ 

គួរ​បញ្ជាក់ផង​ដែរ​ថា ក្រុមហ៊ុន Apple ក៏​បាន​បញ្ចេញ​ថវិកា​ជាង ១៥​លាន​ដុល្លារ​អា​មេ​រិ​ក ចូលរួម​ក្នុង​ការ​ទប់ស្កាត់ និង​ប្រយុទ្ធ​ប្រឆាំង​នឹង មេរោគ​កូ​វី​ដ ១៩ ទូ​ទាំង​សកលលោក​៕

ប្រភព ៖ gsmarena ដោយ ៖ ជា បញ្ញា