អ៊ីរ៉ង់បាញ់មីស៊ីលផ្លោងពីក្រោមដីជាលើកដំបូងបំផុត

ប្រទេសអ៊ីរ៉ង់៖ ឆ្មាំបដិវត្តឥស្សរជនអ៊ីរ៉ង់បានបាញ់មីស៊ីលផ្លោងពីក្រោមដីជាលើកដំបូង ដែលជាផ្នែកមួយនៃសមយុទ្ធយោធាប្រចាំឆ្នាំ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Aljazeera កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០។

 
អ៊ីរ៉ង់បាញ់មីស៊ីលផ្លោងពីក្រោមដីជាលើកដំបូងបំផុត

អង្គភាពឆ្មាំបដិវត្តអ៊ីស្លាមបានថ្លែងថា វាជាលើកដំបូងក្នុងប្រវត្តិសាស្ត្រពិភពលោក ដែលសមយុទ្ធយោធា បែបនេះត្រូវបានធ្វើឡើងដោយភាពជោគជ័យ ហើយជាសមិទ្ធិផលមួយដ៏សំខាន់ និងធ្វើអាចបង្កបញ្ហាប្រឈមដល់អង្គការស៊ើបអង្កេតនានារបស់ខ្មាំងសត្រូវ។

មិនតែប៉ុណ្ណោះ យោធាអាមេរិកបាននិយាយថា អ៊ីរ៉ង់គ្មានការទទួលខុសត្រូវឡើយក្នុងការបាញ់គ្រាប់
មីស៊ីល ហើយសមយុទ្ធនេះធ្វើឲ្យក្រុមយោធារបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់មូលដ្ឋានចំនួន២ កាន់តែបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះភាពតានតឹងរវាងវ៉ាស៊ីនតោន និងតេអេរ៉ង់។

សូមរម្លឹកផងដែរថា គូភាគីទាំងសងខាងបានប្រឈមមុខដាក់ពីរលើកមកហើយតាំងពីខែមិថុនា ឆ្នាំ២០១៩ នៅពេលដែលអ៊ីរ៉ង់បាញ់ទម្លាក់យន្តហោះដ្រូនរបស់អាមេរិកនៅឈូងសមុទ្រពែរ្ស។

ប្រភព៖ Aljazeera, ប្រែសម្រួល៖ សុខ ច័ន្ទភារិទ្ធ