[COVID-19] កម្ពុជា! ករណីជាសះស្បើយកូវីដ-១៩ ០២ករណីបន្ថែមទៀតហើយ
កម្ពុជាបានព្យាបាលអ្នកជាសះស្បើយកូវីដ-១៩ ០២ករណីបន្ថែមទៀតហើយ ខណ:មិនមានករណីឆ្លងថ្មីនោះទេនៅថ្ងៃសុក្រ ទី ៣១ ខែកក្កដា ឆ្នាំ ២០២០នេះដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយកើនចំនួន ១៦៤នាក់នៃអ្នកឆ្លងវីរុសកូវីដ-១៩ទាំងអស់មានចំនួន ២៣៤នាក់។
ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេក្តីប្រកាសព័ត៌មាននៅម៉ោង ៧:០០ព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០២០ថា កម្ពុជាបានព្យាបាលអ្នកជាសះស្បើយកូវីដ-១៩ ០២ករណីទៀតហើយ ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយកើនចំនួន ១៦៤នាក់ក្នុងនោះមានស្រ្តី ៤២នាក់ និងបុរស ១២២នាក់។
គិតមកត្រឹមថ្ងៃនេះ អ្នកដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋមានចំនួន ៦៨នាក់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មណ្ឌលសុខភាពចាក់អង្រែ និងមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។ចំណែកអ្នកកំពុងសម្រាកព្យាបាលនៅបន្ទប់ដាច់ដោយឡែកនៅក្នុងស្ថានទូតអាមេរិកប្រចាំកម្ពុជាគឺជាស្រ្តីជនជាតិអាមេរិកកាំង ០១នាក់ និងបុរសជនជាតិអាមេរិកកាំង ០១នាក់។
សូមរម្លឹកផងដែរថា កម្ពុជាបានរកឃើញករណីជំងឺកូវីដ-១៩ ដំបូងបំផុតកាលពីថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២០៕
ប្រភព: ក្រសួងសុខាភិបាល