ថ្ងៃនេះរកឃើញឆ្លងថ្មីកូវីដ១៩ មានចំនួនជាង ៤១០ករណី ខណ:ករណីស្លាប់ ១៦នាក់ទៀតហើយ
ស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ បើយោងតាមការសេចក្តីជូនដំណឹង របស់ក្រសួងសុខាភិបាលសូមជម្រាបថា រកឃើញករណីឆ្លងថ្មីកូវីដ១៩ ចំនួន ៤១០ករណី ខណ:មានករណីជាសះស្បើយចំនួន ៥៣៧ករណី និងករណីស្លាប់ចំនួន ១៦នាក់នៅក្នុងនោះករណីឆ្លងជាអ្នកដំណើរមកពីបរទេសចំនួន ១៣២នាក់។
គួររម្លឹកថាករណីឆ្លងសរុបមានចំនួន ៨៩,៦៤១នាក់ ខណ:ករណីអ្នកជាសះស្បើយសរុបមានចំនួន៨៥,៦១៨នាក់ និងករណីអ្នកស្លាប់សរុបមានចំនួន ១៨០៨នាក់៕
សូមចុច join Telegram https://t.me/cngtvcambodia
ប្រភព៖ ក្រសួងសុខាភិបាល