[វីដេអូ] នាទីសុខភាព Ep.143 ប្រធានបទ ៖ រោគសញ្ញាទាំង ៤ នៅត្រង់សរីរភេទដែលស្រ្តីពុំគួរមើលរំលង

សុខភាពពិតជាសំខាន់ណាស់សម្រាប់ខ្លួនយើង ជាពិសេសសុខភាពនៃសរីរភេទរបស់ស្រ្តី ទោះបីជាសុខភាពខាង ក្រៅល្អយ៉ាងណាក៏ដោយ ក៏អ្នកគួរតែធ្វើការតាមដាននិងការពារឱ្យបានដិតដល់នូវតំបន់សរីរភេទខាងក្រោមដូចគ្នា។ ខាងក្រោមនេះ ជារោគសញ្ញាទាំង ៤ ដែលស្ត្រីពុំគួររំលង៖

 
[វីដេអូ] នាទីសុខភាព Ep.143 ប្រធានបទ ៖ រោគសញ្ញាទាំង ៤ នៅត្រង់សរីរភេទដែលស្រ្តីពុំគួរមើលរំលង

១. ការរមាស់៖ បញ្ហារមាស់នៅត្រង់សរីរភេទអាចបណ្តាលមកពីសភាពស្បែករបស់អ្នកមានប្រតិកម្មជាមួយសារធាតុនៅក្នុងសាប៊ូដែលប្រើប្រាស់ប្រចាំថ្ងៃ។ ក្នុងករណីដែលរោគសញ្ញានេះកើតមាន គឺក្រោយពេលការរួមភេទ វាអាចបណ្តាលមកពីការប្រតិកម្មជាមួយស្រោមអនាម័យ ឬការប្រើប្រាស់ទឹករំអិល។

២. ការឈឺចាប់ពេលបត់ជើងតូច៖ វាអាចបណ្តាលមកពីការរលាកបំពង់បង្ហូរនោម ឬពេលខ្លះបណ្តាលមកពីការរាតត្បាតនៃពពួកបាក់តេរីនៅត្រង់បរិវេណប្រដាប់ភេទ។

៣. ការមានក្លិនមិនល្អ៖ បណ្តាលមកពីការកកើតនៃពពួកបាក់តេរីនៅត្រង់ទ្វារមាស ឬពេលខ្លះបណ្តាលមកពីការប្រើប្រាស់សំឡីអនាម័យក្នុងរយៈពេលយូរពេក។បញ្ហានេះក៏អាចកើតមានចំពោះអ្នកដែលមានដៃគូរួមភេទផងដែ(វាកើតឡើងនៅពេលដែលគាត់មានការរួមភេទច្រើនដង)។

៤. ធ្លាក់ស៖ សារធាតុរំអិលពណ៌ស កើតឡើងពីការផលិតដោយស្វ័យប្រវត្តិក្នុងរាងកាយរបស់ស្ត្រី ដើម្បីរក្សាលំនឹង PH និងរក្សាជាតិសំណើមក្នុងទ្វារមាស។ ប៉ុន្តែប្រសិនបើ សារធាតុរំអិលពណ៌ស ប្រែទៅជាពណ៌លឿង ឬពណ៌បៃតងចាស់ នោះបង្ហាញថាទ្វារមាសរបស់ស្រ្តីមានផ្ទុកបាក់តេរីផ្សិត ឬពពួកប៉ារ៉ាស៊ីត ហើយនឹងអាចបង្កទៅជារោគមហារីក៕

សូមទស្សនាវីដេអូ ៖