ប្រធានបទ៖ អេមមែនទែន! អាចប្រើទូរស័ព្ទ iPhone ដើម្បីចុះហត្ថលេខាលើឯកសារសំខាន់ៗបានទៀត
បច្ចុប្បន្នបច្ចេកវិទ្យាកាន់តែទំនើបទៅៗ ដោយគ្រាន់តែយើងមានត្រឹមតែទូរស័ព្ទប៉ុណ្ណោះអាចធ្វើការងារបានយ៉ាងច្រើន។ ជាក់ស្តែងដូចជាការប្រើទូរស័ព្ទ iPhone ដើម្បីគូរហត្ថលេខាផ្ទាល់ខ្លួនទៅលើឯកសារជាឌីជីថលតាមរយៈសេវាកម្មដូចជា DocuSign ឬក៏ការចុះហត្ថលេខាទៅលើឯកសារសំខាន់ៗជា file PDF ឬប្រភេទ file ជាដើម។ សូមជម្រាបថា នាពេលបច្ចុប្បន្ននេះ Apple's Markup បានដើរតួនាទីយ៉ាងសំខាន់ជាផ្នែកមួយនៃប្រព័ន្ធប្រតិបត្តិការ iOS ដែលមានមុខងារពិសេសជាច្រើន ដើម្បីបង្កើត ការគ្រប់គ្រង និងដាក់ហត្ថលេខាដែលសរសេរដោយដៃ សម្រាប់ប្រើជា file PDF និងប្រើប្រាស់លើឯកសារផ្សេងទៀត ។
របៀបបន្ថែមហត្ថលេខាជាមួយ iPhone របស់អ្នក ៖
1. ដំបូងសូមព្រាង Email ឬក៏គំរូឯកសារផ្សេងៗដើម្បីចុះហត្ថលេខា
2. បន្ទាប់មក ផ្ញើ Email ដើម្បីភ្ជាប់ជាមួយឯកសារ បន្ទាប់មកបើកកម្មវិធី Mail នៅលើ iPhone របស់អ្នក
3. រួចបើក Email នៅលើ iPhone របស់អ្នក បន្ទាប់មក download និងបើកឯកសារដែលបានភ្ជាប់ ។
4. អូសមើលទីតាំង ឯកសារបើកដើម្បីកំណត់កន្លែងដែលត្រូវចុះហត្ថលេខា។ ប្រសិនបើរបារ Markup មិនអាចមើលឃើញ សូមចុចរូបតំណាង Markup ដើម្បីបើកវា។
5. ប៉ះនិមិត្តសញ្ញាបូក (+) នៅក្នុងរបារឧបករណ៍សម្គាល់ បន្ទាប់មកជ្រើសរើសបន្ថែមហត្ថលេខា ។
6. ប្រសិនបើអ្នកកំពុងបង្កើតហត្ថលេខាថ្មី សូមឆ្លងកាត់អេក្រង់តាមបន្ទាត់ផ្ដេកនៅជាប់នឹង X នៅ
ផ្នែកខាងក្រោមនៃ window ។ រួចចុច Done ដើម្បីរក្សាទុក និងប្រើហត្ថលេខាថ្មីជាការស្រេច។
គួររម្លឹកថា អ្នកក៏អាចអូសហត្ថលេខាទៅជ្រុងមួយទៀតក្នុងប្រអប់ជ្រើសរើសហត្ថលេខាដើម្បីប្តូរទំហំបានផងដែរ ៕
សូមទស្សនាវីដេអូ ៖
ប្រភព ៖ Slash Gear អត្ថបទ ៖ កា