[វីដេអូ] Ep. 93 ប្រធានបទ៖ ជំងឺទឹកនោមផ្អែមប្រភេទទី២ ប៉ះពាល់សរីរាង្គច្រើនអាចធ្វើឲ្យពិការនិងគ្រោះថ្នាក់ដល់ជីវិត
ជំងឺទឹកនោមផ្អែមប្រភេទទី២ ប៉ះពាល់សរីរាង្គជាច្រើនអាចធ្វើឲ្យពិការភាពអាចប៉ះដល់បាតភ្នែក តម្រងនោម សរ សៃឈាមធំៗដូចជាសរសៃឈាមបេះដូង ខួរក្បាល ប៉ះពាល់ដល់សរសៃឈាមតូចៗដូចជាជើងនិងអាវៈយវៈ ខាងក្រោមទៀត។
ការធ្វើរោគវិនិច្ឆ័យ
- ការជួសជាតិស្ករចុងម្រាមដៃ (ធំជាង១២៦) អាចវិនិច្ឆ័យបានថាមានជំងឺទឹកនោមផ្អែម
- តេស្តមើលគ្រាប់ឈាមដើម្បីមើលកំហាប់ជាតិស្ករទឹកនោមផ្អែម (ធំជាង ៦.៤ ភាគរយ)
សញ្ញាដែលបង្កឲ្យមានផលប៉ះពាល់មានដូចជា ៖
- សរសៃឈាមតូច ប៉ះពាល់ទៅលើភ្នែក (ធ្វើឲ្យភ្នែកឡើងបាយ បែកសរសៃឈាម ហើមបាតភ្នែក ឬការមើលឃើញថយចុះ)
- សរសៃឈាមធំ (សរសៃឈាមខួរក្បាល សរសៃឈាមបេះដូង)
សម្រាប់អ្នកកើតជំងឺទឹកនោមផ្អែមប្រភេទទី២ នឹងប្រឈមនូវកត្តាជាច្រើនដូចជា ៖
- កត្តាលើសគីឡូ
- កត្តារបបអាហារមិនត្រឹមត្រូវ
- ការមិនសូវបញ្ចេញពលកម្ម ឬហាត់ប្រាណ
- កត្តាតំណពូជ ។
សូមជម្រាបថា សម្រាប់អ្នកជំងឺទឹកនោមផ្អែមដែលទទួលបានការព្យាបាលត្រឹមត្រូវអាចគ្រប់គ្រងជាតិស្ករឲ្យមានស្ថិរភាពល្អនិងមានឳកាសតិចបំផុតក្នុងការឆ្លងមេរោគផ្សេងៗ។ បន្ថែមពីនេះសមាជិកគ្រួសារ ឬអ្នកជំងឺគួរតែតាមដានជំងឺរបស់ខ្លួនឯងជាប្រចាំ និងមកត្រួតពិនិត្យសុខភាពជារៀងរាល់ ៦ខែ ឬ ១ឆ្នាំម្តង៕
សូមទស្សនាវីដេអូ ៖