[វីដេអូ]​ នាទីសុខភាព Ep.145 ប្រធានបទ៖ អត្ថប្រយោជន៍សុខភាពរបស់ផ្លែល្ពៅ

ផ្លែល្ពៅគឺជាបន្លែមួយប្រភេទដែលអាចយកទៅធ្វើម្ហូប ឬបង្អែមជាដើម។ បន្ថែមពីនេះផ្លែល្ពៅក៏សំបូរទៅដោយសារធាតុចិញ្ចឹមមានដូចជាពពួកវីតាមីន និងសារធាតុរ៉ែផ្សេងៗមានដូចជាវីតាមីន A វីតាមីន C វីតាមីន E ប៉ូតាស្យូម វីតាមីន B6 ជាតិសរសៃ ជាតិដែក ម៉ាញ៉េស្យូម និងផូស្វ័រថែមទៀតផង។ដូច្នេះយើងសូមចែករំលែកនូវអត្ថប្រយោជន៍របស់ផ្លែល្ពៅមានដូចជា ៖

 
[វីដេអូ]​ នាទីសុខភាព Ep.145 ប្រធានបទ៖ អត្ថប្រយោជន៍សុខភាពរបស់ផ្លែល្ពៅ

១. ល្អសម្រាប់បេះដូង

ការញ៉ាំ​ល្ពៅ​គឺ​ល្អ​សម្រាប់​បេះដូង​ព្រោះ​ជាតិសរសៃ ប៉ូតាស្យូម និង​វីតាមីន C ក្នុង​ល្ពៅ​ជួយ​ទ្រទ្រង់​ដល់​សុខភាព​បេះដូង។ ការសិក្សា​មួយបានរកឃើញ​ថា​ការ​ទទួល​បាន​ប៉ូតាស្យូម​គ្រប់គ្រាន់​គឺ​សំខាន់ណាស់​ជួយកាត់បន្ថយ​សម្ពាធ​ឈាម​ខ្ពស់។ សម្ពាធឈាម​ខ្ពស់​គឺជា​កត្តា​ហានិភ័យ​នៃ​ជំងឺ​បេះដូង។

២. កាត់បន្ថយជំងឺ​មហារីក

ការសិក្សា​ឆ្នាំ​២០១៦ ​បាន​ឲ្យ​ដឹង​ពី​ទំនាក់ទំនង​រវាង​របប​អាហារ​ដែល​សំបូរ​ដោយ​សារធាតុ បេតាការូទីននិង​ការ​ទប់ស្កាត់​ការ​លូតលាស់​នៃ​កោសិកា​មហារីក​ក្រពេញ​ប្រូស្តាត និងជួយទប់ស្កាត់ការកើតជំងឺ​មហារីក​ពោះវៀនធំ​បានផង​ដែរ។

៣. កាត់បន្ថយជំងឺ​ទឹកនោមផ្អែម

​ផ្លែ​ល្ពៅ​ ក៏​អាច​ជួយ​គ្រប់គ្រង​ស្ថានភាពជំងឺចំពោះអ្នកជំងឺ​ទឹកនោម​ផ្អែម​ និង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម។

៤. បង្កើនភាពស៊ាំ

បន្ថែមពីលើសារធាតុ បេតាការូទីន ផ្លែល្ពៅជួយផ្តល់នូវជាតិវីតាមីន C វីតាមីន E ជាតិដែក និង សារធាតុសរសៃ ដើម្បីជួយពង្រឹងប្រព័ន្ធភាពស៊ាំ ។ ការញុំាផ្លែល្ពៅឲ្យកាន់តែច្រើននៅក្នុងរបបអាហារ អាចជួយឱ្យកោសិកាមានភាពស៊ាំធ្វើការបានប្រសើរជាងមុនដើម្បីការពារមេរោគ និងបង្កើនល្បឿននៃការជាសះស្បើយនៅពេលអ្នករបួស។

សូមទស្សនាវីដេអូ ៖