នៅមុននេះបន្តិចស្ថានទូតចិនប្រចាំនៅកម្ពុជាប្រកាសថាវិទ្យាស្ថានវិទ្យាសាស្រ្តយោធាចិនបានស្រាវជ្រាវរកឃើញវ៉ាក់សាំងវីរុសកូវីដ១៩យ៉ាងជោគជ័យ
ភ្នំពេញ៖ នៅមុននេះបន្តិចព្រឹកថ្ងៃទី១៨ មីនា ២០២០ ស្ថានទូតចិនប្រចាំនៅកម្ពុជា បានចុះផ្សាយក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនអំពីការរកឃើញវ៉ាក់សាំងវីរុសកូវីដ១៩យ៉ាងដូច្នេះថា “ក្រុមស្រាវជ្រាវវិទ្យាសាស្រ្តដែលដឹកនាំដោយលោកស្រី Chen Wei អ្នកជំនាញផ្នែកកិច្ចការស្រាវជ្រាវវេជ្ជសាស្រ្តយោធា នៃវិទ្យាស្ថានវិទ្យាសាស្រ្តយោធា ប្រទេសចិន បានស្រាវជ្រាវរកឃើញវ៉ាក់សាំងនៃជំងឺ [កូវីដ១៩] COVID-19 យ៉ាងជោគជ័យ! វ៉ាក់សាំងប្រភេទនេះទទួលបានការអនុញ្ញាតក្នុងដំណើរការពិសោធន៍ព្យាបាលជំងឺ។ តាមស្តង់កំណត់នៃអន្តរជាតិ និងតាមបទបញ្ញត្តិក្នុងប្រទេសចិន វ៉ាក់សាំងនេះត្រូវបានចាត់ជាកិច្ចការរៀបចំបឋមដែលប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព គុណភាពដែលអាចគ្រប់គ្រងបាន និងការផលិតក្នុងទ្រង់ទ្រាយធំ”៕
ប្រភព៖ ស្ថានទូតចិនប្រចាំនៅកម្ពុជា ដោយ៖ ចាប មិថុនា