សាលារៀនវ៉េស្ទឡាញន៍ ខេត្តបាត់ដំបង សាខាចំការសំរោង ផ្តល់អាហារូបករណ៍៣០០កន្លែង តាមរយៈការប្រឡងគណិតវិទ្យា “Caribou”

យោងតាមសេចក្តីជូនដំណឹងរបស់សាលារៀនវ៉េស្ទឡាញន៍ ខេត្តបាត់ដំបង បានឱ្យដឹងថា សាលារៀនបានប្រកាសផ្តល់អាហារូបករណ៍៣០០កន្លែងសម្រាប់សិស្សកម្មវិធីចំណេះទូទៅខ្មែរពីថ្នាក់ទី២ ដល់ទី១២ តាមរយៈការប្រឡងគណិតវិទ្យា “Caribou” លើកទី២។

 
សាលារៀនវ៉េស្ទឡាញន៍ ខេត្តបាត់ដំបង សាខាចំការសំរោង ផ្តល់អាហារូបករណ៍៣០០កន្លែង តាមរយៈការប្រឡងគណិតវិទ្យា “Caribou”

ការប្រឡងគណិតវិទ្យា “Caribou” នឹងធ្វើឡើងរយៈពេល២ថ្ងៃ គឺថ្ងៃទី១០ និង១១ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ តាមប្រព័ន្ធអនឡាញ (Zoom Conference)។ ទន្ទឹមនឹងនេះ សិស្សមកពីគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជននានា អាចយកពាក្យប្រឡងនៅសាលារៀនវ៉េស្ទឡាញន៍ ខេត្តបាត់ដំបង សាខាចំការសំរោង ចាប់ពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង៥ល្ងាច។

ចំពោះអាហារូបករណ៍នឹងផ្តល់ជូនសម្រាប់សិស្សកម្មវិធីចំណេះទូទៅខ្មែរ ពីថ្នាក់ទី២ ដល់ទី១២ ដែលចំណាត់ថ្នាក់លេខ១ ទទួលបានអាហារូបករណ៍១០០% ចំនួន២២កន្លែង ចំណាត់ថ្នាក់លេខ២ ទទួលបានអាហារូបករណ៍៥០% ចំនួន៥៥កន្លែង ចំណាត់ថ្នាក់លេខ៣ ទទួលបានអាហារូបករណ៍៤០% ចំនួន១១០កន្លែង ចំណាត់ថ្នាក់លេខ៤និងលេខ៥ ទទួលបានអាហារូបករណ៍៣០% ចំនួន១១០កន្លែង។

សូមជម្រាបថា ការប្រឡងអាហារូបករណ៍ផ្នែកគណិតវិទ្យា “Caribou” គឺទទួលបានការឧបត្ថម្ភពី CARIBUO CONTEST ដែលជាស្ថាប័នផ្តល់ការបង្រៀន ធនធានសិក្សា និងការប្រឡងគណិតវិទ្យាតាមប្រព័ន្ធអនឡាញលំដាប់ពិភពលោក៕

សូមចុច join Telegram https://t.me/cngtvcambodia