SkinTalk Ep.9 ប្រធានបទ៖ ស្នាមមុខខ្មូត

បញ្ហាមុខខ្មូតគឺមានទាំងស្រីទាំងប្រុសសុទ្ធតែអាចមាន ប៉ុន្តែអ្នកខ្លះមានបញ្ហាមុខធ្ងន់ធ្ងររហូតដល់ មានស្នាមខូងក្រោយកើតមុនទៀតផង។

 
SkinTalk Ep.9 ប្រធានបទ៖ ស្នាមមុខខ្មូត

ស្នាមខ្មូតជាទូទៅចែកចេញជា ៤ ប្រភេទធំៗ
-  Icepick Scare ប្រៀបដូចស្នាមស្បែករបស់យើងត្រូវម្ចុលមួយចាក់ចូលតូចៗ គឺស្នាមសន្លាកនឹងដូចជាប្រហោងតូចៗដែលចូលជ្រៅទៅក្នុងស្រទាប់ស្បែលរបស់យើង។
-  Boxed Scare គឺមានទំហំជាង Icepick Scare ហើយមើលទៅដូចជាកូនប្រអប់មួយអញ្ចឹង
-  Rolling Scare គឺជាសន្លាកស្នាមមួយជាចង្អូរវែងនៅលើផ្ទៃស្បែករបស់យើង
-  Hypertrophic Scare ជាប្រភេទសន្លាកប៉ោង ដែលហៅថាផ្លែ
កត្តាផ្សេងៗរួមចំណែកដែលធ្វើឲ្យកើតមុនរួមមានការបញ្ចេញក្រពេញខ្លាញ់កើនឡើង ការកកើតកោសិកាខ្លាញ់ ជំងឺដុំពកស្បែកដោយសារចាល់ផ្តុំ នៅក្នុងរន្ធរោមដែលកត្តានេះជំរុញឲ្យមានការរលាកនិងការបញ្ចេញ អ័រម៉ូនមិនប្រក្រតី។ ជំងឺមុនច្បាស់ជាបន្សល់ទុកនូវស្លាកស្នាមហើយសន្លាកមុនតាមធម្មតាជាកាក សរសៃខូឡាជែនដែលលេចឡើងនៅខាងក្នុងស្រទាប់ស្បែក ។

សូមទស្សនាវីដេអូខាងក្រោម៖