[វីដេអូ] Ep.54 ប្រធានបទ៖ បញ្ហាស្រៀវធ្មេញ
បញ្ហាធ្មេញស្រៀវ គឺជាការមានអារម្មណ៍ឈឺចាប់ ឬក៏មានអារម្មណ៍មិនទាន់មានផាសុខភាពទាល់តែសោះចំពោះធ្មេញនៅពេលញុំាអ្វីមួយមានអារម្មណ៍ថាឈឺ ។
កត្តាមួយចំនួនដែលនាំឲ្យស្រាវធ្មេញមានដូចជា ៖
- ដុសធ្មេញដោយប្រើកម្លាំងខ្លាំងពេក
- អញ្ចាញសឹក
- មានជំងឺអញ្ចាញធ្មេញ
- សង្កៀតធ្មេញជាញឹកញាប់
- ប្រើប្រាស់ថ្នាំដុសធ្មេញដែលគ្មានគុណភាព
- ប្រើប្រាស់ថ្នាំខ្ពុរមាត់ដែលមិនល្អ
- បរិភោគអាហារដែលមានជាតិអាស៊ីតខ្ពស់ ឬក៏អាចបណ្តាលមកពីការព្យាបាលធ្មេញរបស់ទន្តបណ្ឌិត មិនបានល្អ ។
ចំពោះរោគសញ្ញានៃជំងឺធ្មេញស្រៀវដឹងបាននៅពេលអ្នកមានការឈឺចាប់ ឬក៏មានអារម្មណ៍ថាស្រៀវ ក្នុងពេលដែលលោកអ្នកញុំា ឬធ្វើអ្វីមួយ ។ សកម្មភាពទាំងនោះ មានដូចជាការពិសាភេសជ្ជៈ ឬអាហារដែល ត្រជាក់ ក្តៅ ឬ ផ្អែមជាដើម៕
សូមទស្សនាវីដេអូខាងក្រោម៖