SkinTalk Ep.28 ប្រធានបទ៖ ជំងឺមហារីកស្បែក

ជំងឺមហារីកស្បែក គឺជាប្រភេទជំងឺមួយដែលអាចសង្កេតមើលឃើញពីការរីកលូតលាស់លឿនខុសប្រក្រតីរបស់កោសិកាស្បែក។

 
SkinTalk Ep.28 ប្រធានបទ៖  ជំងឺមហារីកស្បែក

មានកត្តាជាច្រើនដែលអាចបង្កទៅជាជំងឹមហារីកស្បែក មានដូចជា កត្តាតំណពូជ កត្តាកម្តៅព្រះអាទិត្យ ប្រព័ន្ធភាពសុំាថយចុះ ឆ្លងកាត់ការប្រើប្រាស់ការព្យាបាលដោយប្រើវិទ្យុសកម្មច្រើន ក៏អាចជាបញ្ហាដែលបង្កអោយកើតទៅជាជំងឺមហារីកស្បែកផងដែរ។

ជាទូទៅជំងឹមហារីកស្បែកភាគច្រើនតែងតែកើតឡើងចាប់ពីវ័យកណ្តាល ចំពោះប្រភេទស្បែកដែលងាយប្រឈម គឺជាប្រភេទស្បែកដែលមានជាតិមេឡានីនតិច មានន័យថាប្រភេទស្បែក ស ខ្លាំង។

អ្នកដែលមាននូវជំងឺមហារីកស្បែក តែងតែលេចចេញនូវរោគសញ្ញាមានដូចជា៖

ការរីកលូតលាស់កោសិកានៅលើស្បែកមានលក្ខណៈពកៗ ស្រដៀងដូចនឹងប្រជ្រុយ មានពណ៌ត្នោត ពណ៌ខ្មៅ ហើយមានការឈឺចាប់តិចៗ រមាស់។ ជំងឺមហារីកស្បែកគឺអាចព្យាបាលបានប្រសិនបើអ្នកជំងឺមកទាន់ពេលវេលា និងទៅតាមប្រភេទនៃស្បែក ប៉ុន្តែការព្យាបាលមានតាមដំណាក់កាល ប្រសិនបើមានអាការៈដូចបានរៀបរាប់នៅខាងលើ​ សូមមកពិភាក្សាជាមួយគ្រូពេទ្យដែលមានជំនាញច្បាស់លាស់តាមដានជាប្រចាំ។

វិធីសាស្រ្តក្នុងការបង្ការ

ដើម្បីការពារកុំអោយកើតនូវជំងឺមហារីក ជៀសវាងការត្រូវពន្លឺព្រះអាទិត្យខ្លាំងពេក លាបឡេរការពារកម្តៅថ្ងៃ ជៀសវាងប្រើប្រាស់ឡេបក ឬឡេមានសារធាតុគីមី និងត្រួតពិនិត្យសុខភាពជាមួយគ្រូពេទ្យជំនាញខាងផ្នែកសើរស្បែកឲ្យបានត្រឹមត្រូវ៕

សូមទស្សនាវីដេអូខាងក្រោម៖