SkinTalk Ep.1 ប្រធានបទ៖ បញ្ហាចោទនៃពន្លឺព្រះអាទិត្យប៉ះពាល់ដល់សុខភាពស្បែក

ពន្លឺ និងកម្ដៅរបស់ព្រះអាទិត្យមានគុណសម្បតិ្ត និងគុណវិបិត្ត មកលើស្បែក។ ជាក់ស្តែងអំពីគុណវិបត្តិប៉ះពាល់សុខភាពរបស់មនុស្សដូចជា បញ្ហារលាកស្បែក ការបាត់បង់ជាតិទឹកចេញពីក្នុងខ្លួន ការធ្វើឲ្យលោកអ្នកមានអាការៈឈឺក្បាល ថប់ដង្ហើម និងជំងឺមហារីកស្បែកជាដើម។ 

 
SkinTalk Ep.1 ប្រធានបទ៖ បញ្ហាចោទនៃពន្លឺព្រះអាទិត្យប៉ះពាល់ដល់សុខភាពស្បែក

តែទោះជាយ៉ាងនេះក្ដី ការនៅក្រោមពន្លឺព្រះអាទិត្យមុនម៉ោង ១០ ព្រឹកគឺជារឿង ដើម្បីឲ្យរាងកាយផលិតវិតាមីន D ដែលជាវីតាមីនសំខាន់ការពារសរីរាង្គខាងក្នុងខ្លួនពីជំងឺមហារីក និងការពារពីជំងឺមួយចំនួនផ្សេងទៀត។
ស្ត្រីដែលមានដំបៅរលាកដោយសារពន្លឺព្រះអាទិត្យ ចាប់ពី ៥ដង ឡើងទៅ នៅចន្លោះអាយុ ១៥ ទៅ ២០ឆ្នាំ គឺងាយប្រឈមនឹងហានិភ័យខ្ពស់កើតជំងឺមហារីកស្បែក។
ការប្រើឡេការពារពន្លឺថ្ងៃគឺជួយការពារប្រឆាំងនឹងកាំរស្មីអុលត្រាវីយ៉ូឡេ និងធ្វើឲ្យស្បែកមានសំណើមគ្រប់គ្រាន់ ការពារការខូចស្បែកដោយសារពន្លឺថ្ងៃ។ បន្ថែមពីនេះអ្នកគួរស្លៀកពាក់ជិតៗ ពាក់វែនតា ពាក់មួក ឬបាំងឆ័ត្រ និង គួរជៀសវាងការនៅក្រោមពន្លឺព្រះអាទិត្យនៅចន្លោះម៉ោង ១០:00ព្រឹក - ២: 00 រសៀល ព្រោះជាពេលដែលព្រះអាទិត្យបញ្ចេញពន្លឺខ្លាំង ៕

សូមទស្សនាវីដេអូខាងក្រោម៖