CNGTV | កម្មវិធី មាតាឆ្លាតវៃ Ep.71 ប្រធានបទ៖ ករណីបែកទឹកភ្លោះមុនពេលកំណត់
ការបែកទឹកភ្លោះ គឺសំដៅទៅលើស្ត្រីដែលមានផ្ទៃពោះចាប់ផ្តើមពីពពោះដំបូងរហូតដល់គ្រប់ខែ។ បើសិនជាទើបតែទម្ងន់ភ្លាមៗការបែកទឹកភ្លោះមិនមាននោះទេ មានតែការគំរាមរលូតដោយការធ្លាក់ឈាម ។ ចាប់ពីសប្តាស៍ទី 12 ទៅទឹកភ្លោះនឹងមានច្រើនដែលជាហេតុអាចនឹងប្រឈមនឹងការបែកទឹកភ្លោះភ្លាមៗ។
ការបែកទឹកភ្លោះ គឺជាការហូរចេញនូវទឹកតាមទ្វារមាសរបស់ស្រ្តីមានផ្ទៃពោះមកខាងក្រៅដែលវាហូរមិនឈប់ ដែលមានពណ៌ថ្លាឬពណ៌លឿងល្អក់និងមានក្លិនឆ្អាបៗផងដែរ។ ជាទូទៅគេបែងចែកការបែកទឹកភ្លោះកំឡុងពេលមានផ្ទៃពោះជា 2ប្រភេទគឺ៖
- ការបែកទឹកភ្លោះមុនពេលគ្រប់ខែ៖ មានន័យថាក្រោម 37សប្តាហ៍
- ការបែកទឹកភ្លោះកំឡុងពេលឈឺពោះ៖ មានន័យថាចាប់ពី 37តទៅ
រោគសញ្ញា
សញ្ញាដែលបញ្ជាក់ថាស្ត្រីដែលមានផ្ទៃពោះកំពុងតែបែកទឹកភ្លោះ គឺសញ្ញាដែលគាត់ចាប់ផ្តើមមានទឹកជ្រាបចេញពីទ្វារមាសរបស់គាត់មកខាងក្រៅបន្តិចម្តងៗ។ ស្រ្តីខ្លះចាប់ផ្តើមមានទឹកភ្លោះតិចតួចៗហើយក៏បាត់ទៅវិញ ឬខ្លះទៀតក៏ឃើញមានទឹកថ្លាៗហូរតាមទ្វារមាសមកក្រៅហើយមានបរិមាណច្រើនដោយមិនបានដឹងខ្លួន ហើយមិនមានឈឺចង្កេះមិនមានឈឺពោះអ្វីទាំងអស់។
កត្តាបង្ក
កត្តាដែលបង្កអោយស្ត្រីមានការបែកទឹកភ្លោះមុនពេលកំណត់គឺ៖
- មានមេរោគជ្រាបចូលតាមទ្វារមាស
- ស្បូនមានទំហំតូច
- ធ្វើការងារធ្ងន់ៗកំឡុងពេលពពោះ
កត្តាទាំងអស់នេះហើយដែលធ្វើអោយស្ត្រីងាយប្រឈមនឹងការបែកទឹកភ្លោះ អញ្ចឹងប្រសិនបើបងប្អូនមានអាការៈក្តៅខ្លួន ពិបាកនោមឬមានធ្លាក់ស រមាស់តាមទ្វារមាសសូមប្រញាប់មកជួបជាមួយក្រុមគ្រូពេទ្យអោយបានឆាប់រហ័ស។
ការការពារ
សូមមកតាមដានពិនិត្យផ្ទៃពោះក្នុង 1ខែឲ្យបានម្តងជាមួយវេជ្ជបណ្ឌិតឯកទេសផ្នែកសម្ភពនិងរោគស្ត្រី ដើម្បីឆែកមើលស្បូននិងសុខភាពម្តាយនិងទារក៕
អត្ថបទ៖ SREY.NOCH
សូមទស្សនាវីដេអូខាងក្រោម៖