NHAM24 បានពង្រីកសេវាកម្មតាក់ស៊ីទៅកាន់ក្រុងប៉ោយប៉ែត ប្រទេសកម្ពុជា

NHAM24 Taxi ដែលជាសេវាកម្មសម្រាប់ដឹកជញ្ជូនអ្នកដំណើរថ្មីបំផុតរបស់ប្រទេសកម្ពុជា បានដាក់ឱ្យដំណើរការជាផ្លូវការនៅក្រុងប៉ោយប៉ែត ផ្តល់ជាមធ្យោបាយធ្វើដំណើរដ៏សំខាន់មួយនៅក្នុងទីក្រុង។

 
NHAM24 បានពង្រីកសេវាកម្មតាក់ស៊ីទៅកាន់ក្រុងប៉ោយប៉ែត ប្រទេសកម្ពុជា

NHAM24 Taxi ត្រូវបានបើកដំណើរជាផ្លូវការក្នុងខែកុម្ភៈ ឆ្នាំ 2023 ក្នុងរាជធានីភ្នំពេញ។ នាពេលបច្ចុប្បន្ន NHAM24 Taxi បានពង្រីក និងបើកដំណើរការនៅក្នុងខេត្តក្រុងធំៗចំនួន 6 ក្នុងប្រទេសកម្ពុជា រួមមានក្រុងព្រះសីហនុ សៀមរាប កំពត បាត់ដំបង និងឥឡូវនេះបានដាក់ឲ្យដំណើរការនៅទីក្រុងប៉ោយប៉ែតផងដែរ។ សេវាកម្មនេះមាននៅក្នុងកម្មវិធី NHAM24 ដែលជាកម្មវិធីទូរស័ព្ទដៃឈានមុខគេមួយ ជាមួយមុខងារអនុញ្ញាតឱ្យអ្នកដំណើរកក់ឡាន និងកង់បីយ៉ាងងាយស្រួល ព្រមទាំងនាំមកជាមួយមុខងារតាមដានការធ្វើដំណើររបស់អ្នកភ្លាមៗ និងទូទាត់ដោយមិនប្រើប្រាស់សាច់ប្រាក់ផងដែរ។

NHAM24 សម្លឹងឃើញការកើនឡើងនៃតម្រូវការទៅលើសេវាកម្មដឹកជញ្ជូនអ្នកដំណើរនៅក្នុងបណ្តាខេត្តធំៗ ជាមួយនឹងឱកាសពង្រីកទីផ្សារ។ ក្រុងប៉ោយប៉ែត ដែលជាក្រុងមួយក្នុងប្រទេសកម្ពុជាជាប់ព្រំដែនប្រទេសថៃ ត្រូវបានចាត់ទុកថាជាមជ្ឈមណ្ឌលពាណិជ្ជកម្ម មានសក្តានុពលលើវិស័យដឹកជញ្ជូនសម្រាប់ការធ្វើដំណើររវាងទីក្រុង ដូច្នេះហើយមធ្យោបាយធ្វើដំណើរគឺជាតម្រូវការមួយដ៏ចាំបាច់នៅក្នុងក្រុង។

លោកស្រី ស៊ុន សុខា នាយកប្រតិបត្តិរបស់ NHAM24 បានមានប្រសាសន៍ថា "ក្រុងប៉ោយប៉ែតដែលជាច្រកទ្វារអន្តរជាតិរវាងប្រទេសកម្ពុជា និងថៃ គឺជាតំបន់ដែលមានសក្តានុពលជាងគេ និងភាពមមាញឹកក្នុងការធ្វើពាណិជ្ជកម្ម។ ដូច្នេះហើយការសម្រេចចិត្តក្នុងការពង្រីកសេវាកម្មដឹកជញ្ជូនអ្នកដំណើររបស់ NHAM24 Taxi នៅក្នុងក្រុងប៉ោយប៉ែត គឺជាគោលបំណងសម្រួលដល់ការធ្វើដំណើរ និងលើកតម្កើងសេដ្ឋកិច្ចរបស់ក្រុងប៉ោយប៉ែតផងដែរ។ យើងនៅតែប្តេជ្ញាចិត្តក្នុងការពង្រឹងសេវាកម្មរបស់យើង ដោយធានានូវភាពងាយស្រួល ជឿជាក់ និងរហ័ស ដែលមិនអាចប្រៀបផ្ទឹមបានទៅកាន់អតិថិជនរបស់យើង។”

សុវត្ថិភាពរបស់អតិថិជន គឺជាគោលការចម្បងរបស់ NHAM24 Taxi។ អ្នកបើកបរទាំងអស់បានឆ្លងកាត់ការត្រួតពិនិត្យប្រវត្តិរូបយ៉ាងហ្មត់ចត់ ដើម្បីធានាសុវត្ថិភាព និងទំនុកចិត្តដល់អ្នកធ្វើដំណើរជាមួយពួកយើង។ លើសពីនេះ ការថែទាំយានជំនិះយ៉ាងខ្ជាប់ខ្ជួនរបស់អ្នកបើកបររបស់យើង ក៏បានផ្តល់នូវ ស្តង់ដារសុវត្ថិភាពខ្ពស់បំផុតសម្រាប់អ្នកធ្វើដំណើរផងដែរ។

NHAM24 Taxi មិនត្រឹមតែជាសេវាកម្មដឹកជញ្ជូនអ្នកដំណើរប៉ុណោ្ណះទេ ពួកយើងក៏បានប្តេជ្ញាក្នុងការផ្តល់ជូននូវសេវាកម្ម និងជាដៃគូសហការក្នុងការអភិវឌ្ឍក្រុងប៉ោយប៉ែត និងតំបន់ជុំវិញតាមរយៈការសហការជាមួយអ្នកបើកបរ និងអាជីវករក្នុងក្រុង។ NHAM24 Taxi មានគោលបំណងជំរុញសេដ្ឋកិច្ច និងបង្កើតឱកាសការងារបន្ថែមទៀតសម្រាប់វិស័យមួយនេះនៃប្រទេសកម្ពុជា។

ទទួលបានបទពិសោធធ្វើដំណើរដ៏ទាន់សម័យ និងរហ័សជាមួយ NHAM24 Taxi។ ទាញយកកម្មវិធី NHAM24 ឥឡូវនេះដើម្បីទទួលបាននូវភាពងាយស្រួល និងសុវត្ថិភាពភាពក្នុងការធ្វើដំណើរ។ ដើម្បីអបអរសាទរការបើកដំណើរការ NHAM24 Taxi ក្នុងក្រុងប៉ោយប៉ែត ពួកយើងកំពុងផ្តល់ជូនការបញ្ចុះតម្លៃ 50% ទៅលើរាល់ការកក់តាក់ស៊ីតាមរយៈកម្មវិធីទូរស័ព្ទ NHAM24 រហូតដល់ថ្ងៃទី 16 ខែមេសា ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ដោយប្រើកូដ “KNY2024”។

អំពី NHAM24

បានបង្កើតឡើងក្នុងឆ្នាំ 2015 NHAM24 គឺជាកម្មវិធីទូរស័ព្ទដៃឈានមុខគេដំបូងបំផុតដែលមានផ្តល់ជូន សេវាកម្មជាច្រើន រួមមានសេវាកម្មការហៅតាក់ស៊ី កក់សំបុត្រឡាន បញ្ញើអីវ៉ាន់ កម្ម៉ង់អាហារ ភេសជ្ជៈ គ្រឿងទេស គ្រឿងអេឡិចត្រូនិក និងអីវ៉ាន់ជាច្រើននៅលើកម្មវីធីទូរស័ព្ទ NHAM24 ផងដែរ។

មានប្រតិបត្តិការ ចំនួន 19 ខេត្ដក្រុងនៅក្នុងប្រទេសកម្ពុជា។ NHAM24 បានក្លាយជាផ្នែកមួយដ៏សំខាន់ សម្រាប់ការរស់នៅប្រចាំថ្ងៃរបស់អ្នកប្រើប្រាស់ ហើយផ្តល់ការងារ ដល់ដៃគូដឹកជញ្ជូន និងដៃគូអ្នកបើកបរជាង 10,000 នាក់ក៏ដូចជាអនុញ្ញាតឱ្យដៃគូពាណិជ្ជករដែលបានចុះបញ្ជីជាង 20,000 ដៃគូសហការ ដើម្បីពង្រីកអាជីវកម្មរបស់ពួកគេ។

ឥឡូវនេះ NHAM24 មានបុគ្គលិកជាង 300 នាក់នៅក្នុងទីស្នាក់ការកណ្តាលរបស់ខ្លួនក្នុងរាជធានីភ្នំពេញ ហើយបានអភិវឌ្ឍន៍ខ្លួនទៅជាកម្មវិធីទូរស័ព្ទដ៏ទំនើបបំផុតដែលរួមបញ្ចូលគ្នាយ៉ាងពេញលេញក្នុងការផ្តល់នូវគុណតម្លៃនៃសេវាកម្ម និងភាពងាយស្រួលដល់អតិថិជនរបស់ខ្លួន។