អត្ថប្រយោជន៍សុខភាពនិងអាហារូបត្ថម្ភរបស់ម្សៅកាកាវ

កាកាវត្រូវបានគេស្គាល់នៅក្នុងវប្បធម៌ផ្សេងៗគ្នានៅទូទាំងពិភពលោកអស់រយ:ពេលរាប់រយឆ្នាំមកហើយ។ ពីដើមកាកាវត្រូវបានប្រើជាលើកដំបូងដោយអរិយធម៌ម៉ាយ៉ា (Maya) នៅអាមេរិកកណ្តាល។វាត្រូវបានគេផ្សព្វផ្សាយទៅដល់ទ្វីបអឺរ៉ុបដោយជនជាតិអេស្ប៉ាញនៅសតវត្សទី ១៦ ហើយក៏បានក្លាយជាថ្នាំលើកកម្ពស់សុខភាពយ៉ាងមានប្រជាប្រិយភាព។

 
អត្ថប្រយោជន៍សុខភាពនិងអាហារូបត្ថម្ភរបស់ម្សៅកាកាវ
អត្ថប្រយោជន៍សុខភាពនិងអាហារូបត្ថម្ភរបស់ម្សៅកាកាវ
អត្ថប្រយោជន៍សុខភាពនិងអាហារូបត្ថម្ភរបស់ម្សៅកាកាវ
អត្ថប្រយោជន៍សុខភាពនិងអាហារូបត្ថម្ភរបស់ម្សៅកាកាវ

 

គេផលិតម្សៅកាកាវពីគ្រាប់កាកាវ កិនឲ្យម៉ត់ហើយយកប្រេង ឬប៊ឺកាកាវចេញ។សព្វថ្ងៃនេះកាកាវមានភាពល្បីល្បាញយ៉ាងខ្លាំង ដោយសារគេយកវាមកផលិតសូកូឡា។ ទោះជាយ៉ាងណាក៏ដោយ ការស្រាវជ្រាវមួយចំនួនបានបង្ហាញថា វាពិតជាមានសមាសធាតុសំខាន់ៗដែលអាចផ្តល់អត្ថប្រយោជន៍ទៅដល់សុខភាពអ្នកទទួលទាន។

ទាំងនេះគឺជាអត្ថប្រយោជន៍ចំពោះសុខភាព និងអាហារូបត្ថម្ភរបស់ម្សៅកាកាវ៖

១.សម្បូរទៅដោយសារធាតុប៉ូលីហ្វេណុល(Polyphenols)។ ប៉ូលីហ្វេណុលគឺជាសារធាតុប្រឆាំងអុកស៊ីតកម្មដែលកើតឡើងនៅក្នុងធម្មជាតិ។ វាមាននៅក្នុងអាហារដូចជា បន្លែ ផ្លែឈើ តែ សូកូឡា និង ស្រាជាដើម។

កាកាវសម្បូរទៅដោយសារធាតុប៉ូលីហ្វេណុលដែលមានគុណប្រយោជន៍ជាច្រើនចំពោះសុខភាពរួមមានការថយចុះ ការរលាក និងបង្កើនកម្រិតកូលេសស្តេរ៉ូល។ ទោះជាយ៉ាងណាក៏ដោយការកែច្នៃកាកាវទៅជាសូកូឡា ឬផលិតផលផ្សេងៗទៀត វាអាចនឹងកាត់បន្ថយបរិមាណប៉ូលីហ្វេណុលយ៉ាងខ្លាំងផងដែរ។

 

.កាត់បន្ថយជំងឺលើសឈាម

កាកាវទាំងម្សៅ និងក្នុងទម្រង់ជាសូកូឡាខ្មៅក៏ដោយ សុទ្ធតែអាចជួយបន្ថយសម្ពាធឈាម (ប្រភពពី 2Trusted)។ការសិក្សាបានបង្ហាញថាកាកាវសម្បូរទៅដោយសារធាតុ flavanols ដែលជួយកាត់បន្ថយសម្ពាធឈាមដោយធ្វើកម្រិតនីត្រាតអុកស៊ីដ និងមុខងារសរសៃឈាមល្អប្រសើរ។កាកាវផ្ទុកសារធាតុ flavanols ចន្លោះពី ៣០-១២១៨មីលីក្រាម ដែលអាចកាត់បន្ថយសម្ពាធឈាមបានជាមធ្យម ២mmHg។

 

៣.កាត់បន្ថយហានិភ័យជំងឺគាំងបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល

កាកាវអាចធ្វើឲ្យលំហូរឈាមល្អប្រសើរឡើងវិញ និងកាត់បន្ថយកូលេសស្តេរ៉ូល។ ការទទួលទានសូកូឡាមួយដងក្នុងមួយថ្ងៃអាចកាត់បន្ថយហានិភ័យជំងឺគាំងបេះដូង ជំងឺខ្សោយបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល។

 

៤.ធ្វើឱ្យអារម្មណ៍ប្រសើរឡើង និងកាត់បន្ថយរោគសញ្ញាជំងឺធ្លាក់ទឹកចិត្ត 

កាកាវផ្តល់ផលវិជ្ជមានមួយចំនួនដល់អារម្មណ៍ និងរោគសញ្ញានៃជំងឺធ្លាក់ទឹកចិត្ត ដោយកាត់បន្ថយកម្រិតស្ត្រេស ធ្វើឲ្យសុខុមាលភាពផ្លូវចិត្ត។ បន្ថែមពីនេះ ឥទ្ធិពលវិជ្ជមានរបស់កាកាវទៅលើការចុះខ្សោយខួរក្បាល (ប្រភព 2Trusted)។ 

 

៥.ជំងឺទឹកនោមផ្អែម

កាកាវ និងសូកូឡាខ្មៅអាចកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែម និងរក្សាកម្រិតជាតិស្ករក្នុងឈាមឱ្យមានសុខភាពល្អ។

 

៦.សម្រកទម្ងន់

ការបន្ថែមកាកាវទៅក្នុងរបបអាហាររបស់អ្នកក៏អាចជួយឱ្យសម្រកទម្ងន់បានលឿនផងដែរ។

 

៧.ប្រឆាំងជាមួយបាក់តេរី និងភាពស៊ាំ

កាកាវអាចជួយឲ្យធ្មេញមានសុខភាពល្អ ដោយប្រយុទ្ធប្រឆាំងនឹងបាក់តេរីដែលបណ្តាលឱ្យមានប្រហោងធ្មេញ។ វាក៏លើកកម្ពស់ស្បែកឲ្យមានសុខភាពល្អដោយការពារពីពន្លឺព្រះអាទិត្យ និងធ្វើឱ្យ ចរន្តឈាមប្រសើរឡើង៕

 

ប្រភព៖ Healthline ប្រែសម្រួល៖ ជា បញ្ញា