[វីដេអូ] Ep.20 # ប្រធានបទ: ជំងឺទាចទឹក
អ្វីទៅជាជំងឺទាចទឹក? ជំងឺទាចទឹកគឺជាជំងឺដែលជាទូទៅប្រជាជនយើងតែងតែសង្កេតឃើញថាមានអាការ:ប៉ោងពោះ ពិបាកដកដង្ហើមជាដើម។
មូលហេតុសំខាន់ៗដែលធ្វើឲ្យមានជំងឺទាចទឹកមានដូចជា
- មានមហារីកនៅក្នុងពោះ និងមានមហារីកផ្សេងៗដូចជា មហារីកស្បូន មហារីប្រូស្តា មហារីកពោះវៀនធំ មហារីកថ្លើម និងមហារីកលំពែង។ មហារីកទាំងនោះធ្វើឲ្យមានទឹកជ្រាបចេញ ដក់នៅក្នុងពោះជាហេតុធ្វើឲ្យមានជំងឺទាចទឹក។
- រលាកស្រោមពោះ ក៏អាចធ្វើឲ្យមានទឹកនៅក្នុងពោះ បង្កើតបានជាជំងឺទាចទឹក។
- បញ្ហាថ្លើម នៅពេលដែលថ្លើមក្រិននៅពេលនោះសសៃរឈាមដែលនាំសារធាតុចិញ្ចឹមនៅក្នុងរាងកាយវាមិនដំណើរការនោះវានឹងធ្វើឲ្យជាតិទឹកច្រាលចេញ ដូចនេះវាធ្វើឲ្យអ្នកតឹងពោះ។
មូលហេតុដែលធ្វើឲ្យមានជំងឺទាចទឹកគឺបណ្តាលមកពីការខូចថ្លើម ៨០%។
បញ្ហាខូចថ្លើមមានមូលហេតុច្រើនយ៉ាងមានដូចជា អ្នកជំងឺមិនដឹងថាថ្លើមឈឺ ដូចជាមានជាតិពុលមួយចំនួនដែលធ្វើឲ្យខូចថ្លើម ដោយសារការលើបថ្នាំពេទ្យមួយចំនួន ជាតិគីមី ជាពិសេសជាតិគីមីនៅក្នុងបន្លែ ផ្លែឈឺដែលគេប្រើថ្នាំបាញ់សំលាប់សត្វល្អិត។
ចំណែកបញ្ហាចំបងផ្សេងទៀតគឺអាកុល ធ្វើឲ្យអ្នកមានជំងឺរលាកថ្លើមរុំារ៉ៃ និងបញ្ហាខ្លាញ់រុំជាប់ថ្លើម។
រោគសញ្ញា
អ្នកជំងឺដែលមានបញ្ហាទាចទឹកមានរោគសញ្ញាដូចជា នៅលើស្បែក ធ្វើឲ្យស្បែកមានពណ៌លឿង រមាស់ខុសពីធម្មតា មានរាងជាក្រឡាពីងពាង ឬទាចតាអាកនៅលើស្បែក។
អ្នកជំងឺតែងតែមានអាការ:ហត់អស់កំលាំង ឧស្សាហ៍វិលមុខ ហើមជើង មានឈាមហូរតាមអញ្ចាញធ្មេញ ឬក៏មុតដៃមុតជើងឈាមហូរអត់បាត់ ។ ចំណែកឯការបត់ជើងតូចឬធំមានលក្ខណ:មិនងាយស្រួលទេ ។
បញ្ហាដែលធ្ងន់ធ្ងរបំផុតគឺបញ្ហាក្អួតឈាម ដោយសារសសៃរឈាមនៅក្នុងក្រពះវាតឹងឬផុយ ជាហេតុងាយនិងធ្លាយស្បែក។
ការព្យាបាល គឹត្រូវស្ថិតនៅលើអ្នកជំងឺ ៥០% ទើបគ្រូពេទ្យអាចព្យាបាលបាន ។
របៀបក្នុងការបង្ការ
បើទោះបីជាអ្នកមិនមានថ្លើមប្រភេទ B ឬ C ក៏ដោយប៉ុន្តែអ្នកត្រូវដឹងថាជាតិពុល សារធាតុគីមី នៅក្នុងខ្លួនរបស់អ្នកមានអ្វីខ្លះ អ្នកត្រូវតែចាប់អារម្មណ៍ដើម្បីងាយស្រួលក្នុងការតាមដាន។
អ្នកជំងឺគួរតាមដានត្រួតពិនិត្យសុខភាព ដោយទៅជួបគ្រូពេទ្យត្រួតពិនិត្យជារៀងរាល់ខែដើម្បីតាមដានសុខភាពជាប្រចាំឆ្នាំ
វិធីសាស្រ្តក្នុងការថែទាំ
ជំងឺទាចទឹកមិនមានការឆ្លងទេ ដូច្នេះសមាជិកនៅក្នុងគ្រួសារមិនគួរភ័យខ្លាចនិងអ្នកជំងឺទាចទឹកនោះទេ។សមាជិកនៅក្នុងគ្រួសារគួរលើកទឹកចិត្តអ្នកជំងឺអាចធ្វើឲ្យអ្នកជំងឺមានអារម្មណ៍ស្រស់ថ្លា មិនបាក់ទឹកចិត្តដោយសារជំងឺនេះ។
សារដ៏មានសារ:ប្រយោជន៍
វិធីសាស្រ្តក្នុងការថែទាំអ្នកជំងឺទាចទឹកមានច្រើនរបៀប ប៉ុន្តែប្រសិនបើអ្នកមានថវិការគ្រប់គ្រាន់ដើម្បីតាមដានសុខភាពជាប្រចាំនោះការព្យាបាលនិងការស្រាវជ្រាវរបស់គ្រូពេទ្យមានភាពងាយស្រួល៕
សូមទស្សនាវីដេអូដូចខាងក្រោម៖