[វីដេអូ] # Ep.69 ផ្លែឈើទាំង 6មុខជួយឱ្យសក់មានលូតលាស់លឿននិងភ្លឺរលោង

សក់សំពោងនិងខូចជាបញ្ហាទូទៅក្នុងចំណោមមនុស្សគ្រប់វ័យ បញ្ហាសក់ជ្រុះនេះបណ្តាលមកពីសារធាតុគីមី ភាពតានតឹង និងកត្តាបរិស្ថាន សុទ្ធតែអាចធ្វើឲ្យសក់ខូច។ ដើម្បីឲ្យបានសក់ស្អាតទន់រលោងយើងសូមចែករំលែកនៅផ្លែឈើទាំងនេះមានដូចជា

 
[វីដេអូ] # Ep.69 ផ្លែឈើទាំង 6មុខជួយឱ្យសក់មានលូតលាស់លឿននិងភ្លឺរលោង

១ ផ្លែចេក

ផ្លែចេកគឺជាប្រភពដ៏ល្អដែលផ្ទុកទៅដោយប៉ូតាស្យូម ជាតិសរសៃ និងម៉ាញ៉េស្យូម។បន្ថែមពីនេះចេកក៏ជាផ្លែឈើដែលអាចធ្វើឱ្យអ្នកញុំាឆ្អែតបានយូរផងដែរ។ ចេកមានប្រេងធម្មជាតិ ដែលធ្វើឲ្យសក់ទន់រលោង ជួយកាត់បន្ថយសក់ជ្រុះបែកចុង ធ្វើឲ្យសក់ឆាប់ដុះលូតលាស់លឿន និងធ្វើឲ្យស្បែកក្បាលមានសុខភាពល្អថែមទៀតផង។ អ្នកអាចយកចេកទៅកិនឲ្យម៉ត់ បន្ទាប់មកបន្ថែមប្រេងដូង 2 ស្លាបព្រា រួចបន្ថែមទឹកឃ្មុំ២ស្លាបព្រា កូរបញ្ចូលគ្នាឲ្យសព្វ រួចលាបទៅលើសក់ដោយទុករយ:៣០-៤០ រួចលាងទឹកក្តៅឧណ្ណចេញជាការស្រេច។

២ ផ្លែល្ហុង

ផ្លែល្ហុងសម្បូរសារធាតុចិញ្ចឹម និងជាផ្លែឈើដ៏ល្អសម្រាប់ការលូតលាស់សក់។ ផ្លែល្ហុងជួយធ្វើឱ្យឫសសក់សកម្ម ជំរុញការលូតលាស់សក់ និងពង្រឹងឫសសក់។ បន្ថែមពីនេះល្ហុងក៏មានប្រសិទ្ធភាពផងដែរក្នុងការសម្អាតអង្គែស្បែកក្បាល។ លើសពីនេះស្លឹកល្ហុងក៏ត្រូវបានគេប្រើជាថ្នាំបន្ទន់សក់ ដើម្បីព្យាបាលសក់សំពោង និងគ្មានជីវិត។វិធីសាស្រ្តនោះគឺអ្នកគ្រាន់តែយកផ្លែល្ហុងទុំកិនឲ្យម៉ត់លាយជាមួយប្រេងដូង២ស្លាបព្រាបាយ បន្ទាប់មកម៉ាស្សាស្បែកក្បាលដោយប្រើល្បាយល្ហុងទុំជាមួយប្រេងដូង រួចទុករយ:ពេល ១ម៉ោង លាងសម្អាតសក់។ អ្នកគួរកក់សក់នឹងសាប៊ូកក់សក់ស្រាលៗ និងក្រែមបន្ទន់សក់បន្ទាប់លាងសំអាតសក់រួចជាការស្រេច។

៣ ផ្លែស្ត្របឺរី

ផ្លែស្ត្របឺរីជាផ្លែឈើដែលល្អក្នុងការជួយឲ្យសក់ឆាប់លូតលាស់។ ផ្លែស្ត្របឺរីការពារការរីកលូតលាស់នៃមេរោគផ្សិតនៅលើស្បែកក្បាល សូម្បីតែសារធាតុដែលបណ្តាលមកពីសំណើមក៏ដោយ។វិធីសាស្រ្តអនុវត្តអាស្រ័យទៅតាមប្រវែងសក់របស់អ្នក។

៤ ផ្លែក្រូច

ផ្លែក្រូចសម្បូរទៅដោយវីតាមីន C និងសារធាតុប្រឆាំងអុកស៊ីតកម្ម។ ផ្លែក្រូចគឺជាផ្លែឈើដ៏សំខាន់សម្រាប់ការលូតលាស់សក់។ផ្លែក្រូចគឺជាផ្លែឈើដែលអាចរកបានយ៉ាងងាយស្រួល ដោយអ្នកច្របាច់យកច្រើនឬតិចអាស្រ័យទៅលើប្រវែងសក់របស់អ្នក បន្ទាប់មកលាបទឹកក្រូចដោយផ្តោតលើឫសនិងស្បែកក្បាល។ចុងក្រោយលាងចេញបន្ទាប់ពី2-3 ម៉ោងក្រោយ។អ្នកគួរធ្វើជារៀងរាល់១ខែម្តងដើម្បីឲ្យសក់ឆាប់លូតលាស់។

៥ ផ្លែប៉ោម

ផ្លែប៉ោមក៏ជាផ្លែឈើជួយកម្ចាត់បញ្ហាសក់ផងដែរ។ ផ្លែប៉ោមមានជាតិជូរអែម ឆ្ងាញ់នេះមានផ្ទុកទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម វីតាមីន ជាតិសរសៃរ និងសារធាតុសំខាន់ជាច្រើនទៀតដែលធ្វើឱ្យផ្លែប៉ោមក្លាយជាផ្លែឈើដ៏ល្អបំផុតមួយសម្រាប់ការលូតលាស់សក់ ការពារការជ្រុះសក់ និងរក្សាតុល្យភាពកម្រិត pH នៃស្បែកក្បាល និងសក់។ វិធីសាស្រ្តអនុវត្តអ្នកគ្រាន់តែយកទឹកផ្លែប៉ោមយកមកលាបទៅលើសក់សើម ទុករយ:ពេល 20 នាទីក្រោយមក លាងចេញជាមួយនឹងទឹក និងសាប៊ូកក់សក់។ចំពោះវិធីសាស្រ្តនេះអ្នកអាចអនុវត្តអ្នកអាចធ្វើ ១-២ដងក្នុងមួយសប្តាហ៍ដើម្បីទទួលបានលទ្ធផលល្អ។

៦ ផ្លែត្របែក

ផ្លែត្របែកគឺជាផ្លែឈើដ៏ឆ្ងាញ់ដែលផ្ទុកទៅដោយវីតាមីន A និង C ដែលជំរុញការលូតលាស់សក់ និងទប់ស្កាត់អង្គែ។ ផ្លែត្របែកជាផ្លែឈើសម្រាប់បណ្តុះសក់ ធ្វើឲ្យសក់ស្អាតនិងជួយឲ្យសក់មានសុខភាពល្អ។ វិធីសាស្រ្តអនុវត្តមានដូចជា អ្នកគ្រាន់តែជ្រើសរើសផ្លែត្របែកទុំ ហើយកិនឲ្យម៉ត់ បន្ថែមទឹកឃ្មុំ និងបន្តក់ក្រូចឆ្មា២ចំណិត លាយបញ្ចូលគ្នារួចលាបទៅលើសក់ ទុករយ:ពេល៣០នាទី។ចំពោះវិធីសាស្រ្ត នេះអ្នកអាចធ្វើពីរដងក្នុងមួយសប្តាហ៍ ដើម្បីកាត់បន្ថយអង្គែ និងជ្រុះសក់៕