៧ ចំនុចដែលអ្នកគួរតែដឹងនៅពេលណាញ៉ាំទឹកល្អបំផុត

ការញ៉ាំទឹកគឺជារឿងសំខាន់បំផុតដើម្បីបង្គ្រប់ជាតិទឹកនៅក្នុងខ្លួន តើពេលណាដែលជាពេលវេលាដ៏ល្អបំផុតដើម្បីញ៉ាំទឹក? ពិតណាស់មនុស្ស​យើង​ភាគច្រើន​នឹង​ញ៉ាំ​ទឹក​នៅពេល​ដែលមាន​អារម្មណ៍ថា​ស្រេកជាក់ជាមិនខាន​ឡើយ។

 
៧ ចំនុចដែលអ្នកគួរតែដឹងនៅពេលណាញ៉ាំទឹកល្អបំផុត
ការញ៉ាំទឹក

 

វា​ពិតជា​មិន​អី​ទេ​ចំពោះ​រឿងនេះ ប៉ុន្តែ​ដើម្បី​បាន​លទ្ធផល​ល្អ​បំផុត ដូចនេះយើងសូមបង្ហាញនៅពេលវេលា​ដែល​អ្នក​គួរតែ​ញ៉ាំ​ទឹក​ដូចជា​ ៖
 

+ញ៉ាំ​ទឹក​ពេល​ភ្ញាក់​ពី​គេង​ នៅក្នុង​រាងកាយ​មនុស្ស​យើង គឺ​ត្រូវការ​ទឹក​ជាចាំបាច់ដើម្បី​ធ្វើការជាពិសេស​ក្រោយ​ពេលដែល​រាងកាយ​សម្រាក​រយៈពេល​យូរ​។ អ្នក​គួរតែ​ធ្វើបែបនេះ​នៅពេល​ភ្ញាក់​ពី​គេង​ព្រឹក​ឡើង​។ បើសិនជា​អ្នក​អាចធ្វើ​វា​បាន នោះ​រាងកាយ​នឹងធ្វើ​ការ​បាន​កាន់តែ​ស្រួល​សម្រាប់​ការរស់នៅ​ពេញ​មួយថ្ងៃ​។ 

 

 

+ញ៉ាំ​ទឹក​ពីរ​បី​នាទី​មុនពេល​ចូល​គេង​ ការធ្វើ​បែបនេះ​នឹង​ជួយ​ជំនួស​ជាតិ​ទឹក​ដែល​បាត់បង់​ក្នុងពេល​គេង​លក់​ផងដែរ​ ។ 

 

 

+​ញ៉ាំទឹក​៣០​នាទី​មុន​បាយ​ អ្នកជំនាញ​ខាង​សម្រក​ទម្ងន់​នឹង​ប្រាប់​អ្នក​ថា អ្នក​អាច​ប្រើ​វិធី​នេះ​ដើម្បី​ការពារ​កុំ​ឲ្យ​ញ៉ាំ​អាហារ​ច្រើនៗ​ពេក​ ដោយសារតែ​ពេលដែល​អ្នក​ញ៉ាំ​ទឹក​ខ្លះ​មុន​បាយ អ្នក​នឹងមាន​អារម្មណ៍​ថាញ៉ាំ​តិចៗ​ឆាប់​ឆ្អែត​។រឿងនេះ​មិន​ត្រឹមតែ​ជួយ​ដល់​ការ​សម្រក​ទម្ងន់​ទេ តែ​ក៏​នឹង​ជំរុញ​ដល់​មុខងារ​កាន់តែ​ល្អ​ដល់​កោសិការ​ផងដែរ ជាពិសេស​ការរំលាយ​អាហារ​តែម្តង​។ 
 

 

+ញ៉ាំ​ទឹក​ពេល​អស់កម្លាំង​ តើ​អ្នកមាន​អារម្មណ៍​ថា​ ពេលខ្លះ​អស់កម្លាំង​ខ្លាំង​ដែរ​ឬទេ ?ជាពិសេស​នៅពេល​រសៀល​តែម្តង បើសិន​ជាការ​អស់កម្លាំង​បង្កឡើង​ដោយ​ការ​ខ្សោះ​ជាតិ​ទឹក យក​ល្អ​គួរតែ​ញ៉ាំ​ទឹក​មួយ​កែវ ហើយ​អ្នក​នឹងមាន​អារម្មណ៍ល្អ​ជាង​មុន​។ 

 


 

​+ញ៉ាំ​ទឹក​មុន​ហាត់ប្រាណ​ យោងទៅតាម​សីតុណ្ហភាព និង​បរិយាកាស និង​កម្រិត​នៃ​ជាតិ​ទឹក​ក្នុង​ខ្លួនអ្នក​ប្រហែលជា​ត្រូវការ​ញ៉ាំ​ទឹក ៦ ទៅ​ ៨​ កែវ​ក្នុង​មួយថ្ងៃ​ដើម្បី​ការពារ​កុំ​ឲ្យ​ខ្សោះ​ជាតិ​ទឹក​ក្រោយពី​ហាត់ប្រាណ​រួច​។ ការ​បង្គ្រប់​ជាតិ​ទឹក​ក្នុង​ខ្លួន​គឺជា​រឿង​សំខាន់​ក្នុងការ​ការពារ​ខ្លួន​ពី​សីតុណ្ហភាព​ក្តៅ ហើយក៏​ជួយ​ជំរុញ​ដល់​របត់​ឈាម​រត់​កាន់តែ​ស្រួល​ដល់​រាងកាយ​ទាំងមូល​ដែរ​។ 
 

+ញ៉ាំ​ទឹក​ក្រោយ​ហាត់ប្រាណ​រួច​ ក្រោយពី​ហាត់ប្រាណ​​រួចអ្នក​ប្រហែលជា​ត្រូវ​ញ៉ាំ​ទឹក​ច្រើន​ដើម្បី​ជំនួស​ជាតិ​ទឹក​ដែល​បាត់បង់​តាមរយៈ​ការ​នោម ឬ​បែកញើស​ជាដើម។ ចំនួន​ទឹក​ដែល​អ្នកត្រូវការ​គឺ​អាស្រ័យ​ទៅតាម​សុខភាព ទម្ងន់ និង​ការ​ហាត់ប្រាណ​ក្រោម​ស្ថានភាព​ក្តៅ​ខ្លាំង​ឬ​អត់ រយៈពេល​ហាត់ និង​កត្តា​ផ្សេងៗ​ទៀត​។ ចូរ​ប្រាកដថា មិនត្រូវ​ញ៉ាំ​ទឹក​ច្រើនពេក និង​លឿន​ពេក​ទេ ព្រោះ​វា​អាចធ្វើ​ឲ្យ​ឈឺក្រពះ​បាន​។

 

 

​+ញ៉ាំ​ទឹក​ពេល​អ្នក​ឈឺ​  ​អាការ:មានដូចជា​ រាករូស ក្អួត ជាដើម។ វាធ្វើ​ឲ្យ​ជាតិ​ទឹក​នៅក្នុង​ខ្លួនត្រូវ​បាត់បង់ ដូច្នេះអ្វីដែល​សំខាន់​គឺ​ត្រូវ​បង្គ្រប់​ជាតិ​ទឹក​ក្នុង​ខ្លួន​ដោយញ៉ាំទឹកអោយបានគ្រប់គ្រាន់​៕

 


 

 

ដោយ៖ ជា បញ្ញា