[វីដេអូ] Ep.15 # ជំងឺពុកធ្មេញ

ជំងឺពុកធ្មេញគឺមានន័យថាធ្វើឲ្យខូចខាតរចនាសម្ព័ន្ធរបស់ធ្មេញ ហើយជាប់រយ:ពេល ៤៨ម៉ោង។ចំពោះកត្តាដែលធ្វើឲ្យមានជំងឺពុកធ្មេញគឺកើតពីការញុំាអាហារមិនបានត្រឹមត្រូវ ដូចជា អាហារមានជាតិស្អិត គ្រឿងញៀន ឬគ្រឿងស្រវឹង ការណាត់ជួបទន្តពេទ្យមិនបានទៀងទាត់ ការមិនបានអនាម័យមាត់ធ្មេញ ការមានជំងឺស្ងួតមាត់ទៅលើបុរសនិងនារី។

 
[វីដេអូ] Ep.15 # ជំងឺពុកធ្មេញ

រោគសញ្ញា កើតឡើងទៅលើមនុស្សគ្រប់វ័យ វាធ្វើឲ្យមានអាការ:ឈឺចុកចាប់ធ្មេញខ្លាំង និងមានអារម្មណ៍ឈឺខ្លាំងនៅពេលទំពារអាហារដែលមានជាតិផ្អែម ក្តៅ ត្រជាក់ វាបង្ហាញឲ្យឃើញស្នាមខ្មៅប្រហោងនៅជាប់ធ្មេញ និងអាហារដែលមានជាតិជូរជាដើម។

ការព្យាបាល​ ចំពោះការព្យាបាលអាចព្យាបាលឲ្យជាសះស្បើយទៅតាមស្ថានភាពអ្នកជំងឺ។ប្រសិនបើធ្មេញពុកមានលក្ខណ:ធម្មតា គឺគ្រូពេទ្យអាចព្យាបាលដោយប៉ះ ឬបិតបំពេញធ្មេញដែលខូចនោះ។

ប្រសិនបើធ្មេញពុកនោះមានលក្ខណ:ធ្ងន់ធ្ងរគ្រូពេទ្យនិងព្យាបាលរន្ធឬសធ្មេញ និងស្រោបធ្មេញ។

បើសិនជាមានលក្ខណ:ធ្ងន់ធ្ងរខ្លាំងគ្រូពេទ្យនឹងដកតែម្តង។ ចំពោះការដកធ្មេញចេញអាចជាការដាំបង្គោលធ្មេញ បន្ទាប់មកស្រោបធ្មេញឡើងវិញ មួយវិញទៀតសន្តោងធ្មេញ អាចដាក់ស្រោបធ្មេញមកវិញទៅលើធ្មេញដែលពុក ហើយវិធីចុងក្រោយគឺការពត់ធ្មេញ។

ដើម្បីកុំឲ្យមានជំងឺពុកធ្មេញ អ្នកត្រូវដុះធ្មេញឲ្យបានទៀងទាត់ ២ដងក្នុងមួយថ្ងៃ ជ្រើសរើសថ្នាំដុះធ្មេញដែលមានជាតិ fluoride និងដុះធ្មេញឲ្យត្រឹមត្រូវក្នុងរយ:ពេល ២-៣នាទី។ បន្ថែមពីនេះអ្នកគួរទៅជួបគ្រូពេទ្យរៀងរាល់៦ខែម្តងឲ្យបានទៀងទាត់ អ្នកគួរជៀសវាងការប្រើខ្សែអំបោះ កុំញុំាអាហារផ្អែមពេក មានជាតិស្ករខ្ពស់។

សារដ៏មានសារ:ប្រយោជន៍ អ្នកត្រូវទៅជួបគ្រូពេទ្យឲ្យបានរៀងរាល់ ៦ខែម្តង។ សូមធ្វើការអនាម័យមាត់ធ្មេញជាប្រចាំដោយការដុះធ្មេញដោយបានទៀងទាត់ និងជៀសវាងអាហារដែលបានរៀបរាប់ខាងលើ៕

ទស្សនាបន្តតាមរយៈYoutube: https://www.youtube.com/watch?v=CC_VzFL1Ing&list=PLwfQ2eHG1htaTmqBtp228bLABADZvudP0&index=25

សូមចុច Join Telegram Channel (https://t.me/cngtvcambodi) ដើម្បីទទួលបានព័ត៌មាន​ លឿន​ រហ័ស​ ថ្មីៗជារៀងរាល់ថ្ងៃពី CNGTV Cambodia

សូមទស្សនាវីដេអូដូចខាងក្រោម៖

 

 

ប្រភព: ទន្តបណ្ឌិត ហេង ស្រីទូច