[វីដេអូ] #Ep.117 ប្រធានបទ៖ អាហារល្អសម្រាប់ឆ្អឹង
ការទទួលទានរបបអាហារដែលមានតុល្យភាពអាចជួយឲ្យឆ្អឹងមានសុខភាពល្អ។ ជាតិកាល់ស្យូម ជួយរក្សាឆ្អឹងរបស់អ្នកឱ្យមានសុខភាពល្អ និងវីតាមីន D ជួយឱ្យរាងកាយរបស់អ្នកស្រូបយកជាតិកាល់ស្យូម។ កាលណាសុខភាពឆ្អឹងខ្សោយអាចបណ្តាលឱ្យមានជំងឺពុកឆ្អឹង និងបង្កើនហានិភ័យនៃការបាក់ឆ្អឹង។ ដូចនេះយើងសូមចែករំលែកនូវអាហារទាំងនេះមានដូចជា
1. ក្រូចថ្លុង
ក្រូចថ្លុងមានវីតាមីន C ដែលប្រឆាំងនឹងជំងឺពុកឆ្អឹង។ការញុំាក្រូចថ្លុងមួយថ្ងៃក្នុងមួយផ្លែមានប្រហែល 88 មីលីក្រាមនៃវីតាមីន C ។
2. ផ្លែល្វា
ផ្លែល្វាគឺជាផ្លែឈើដ៏ល្អសម្រាប់ការពង្រឹងឆ្នឹង។ ផ្លែល្វា5ផ្លែមានប្រហែល 90មីលីក្រាមនៃកាល់ស្យូមនិងសារធាតុចិញ្ចឹមដែលសន្សំ ដូចជាប៉ូតាស្យូម និងម៉ាញេស្យូម។
3. ត្រីធូណា
ត្រីធូណា និងប្រភេទត្រីខ្លាញ់ផ្សេងទៀត ផ្តល់សារធាតុចិញ្ចឹមដល់ឆ្អឹង។
ត្រីធូណាសំបូរទៅដោយវីតាមីន D ដែលជួយឱ្យរាងកាយរបស់អ្នកប្រើប្រាស់កាល់ស្យូម និងអាស៊ីតខ្លាញ់អូមេហ្គា-3 ដែលអាចជួយដល់ឆ្អឹងផងដែរ។
4. តៅហ៊ូ
តៅហ៊ូគឺជាមុខម្ហូបសំខាន់មួយក្នុងការធ្វើម្ហូបបែបអាស៊ី។តៅហ៊ូមានជាតិកាល់ស្យូមច្រើនជាង 860 មីលីក្រាមនឹងមានប្រយោជន៍ក្នុងការការពារជំងឺឆ្អឹងចំពោះស្ត្រីបន្ទាប់ពីអស់រដូវ។
សូមទស្សនាវីដេអូខាងក្រោម៖