គុណប្រយោជន៍ ៨ យ៉ាងដែលមិនគួរឱ្យជឿរបស់ផ្លែស្វាយ

តើអ្នកដឹងទេ តើផ្លែស្វាយមានដើមកំណើតមកពីប្រទេសណា?

 
គុណប្រយោជន៍ ៨ យ៉ាងដែលមិនគួរឱ្យជឿរបស់ផ្លែស្វាយ

ផ្លែស្វាយមានដើមកំណើតនៅប្រទេសឥណ្ឌា ត្រូវបានដាំដុះដំបូងនៅភាគឥសាន្តប្រទេសឥណ្ឌា ប្រទេសបង់ក្លាដែស និង ប្រទេសមីយ៉ាន់ម៉ាប្រហែល 25-30 លានឆ្នាំមុនមកហើយ។

ផ្លែស្វាយត្រូវបានប្រជាជនឥណ្ឌាហៅថាជាស្តេចផ្លែឈើ ដែលមាននៅក្នុងប្រវត្តិសាស្ត្រប្រទេសឥណ្ឌានិងមានទំនាក់ទំនងជាមួយនឹងពិភពលោក។

ចំពោះអត្ថប្រយោជន៍មួយចំនួននៃផ្លែស្វាយដែលអ្នកប្រហែលជាមិនបានដឹងមានដូចជា÷

  1. ជួយក្នុងការរំលាយអាហារ

ផ្លែស្វាយអាចជួយសម្រួលទៅដល់ការរំលាយអាហារដោយធ្វើឲ្យមានសុខភាពល្អ។

នេះបើយោងតាមសៀវភៅ“Healing Foods” ដោយ DK Publishing បានបោះពុម្ពផ្សាយ​ ផ្លែស្វាយមានផ្ទុកនូវអង់ស៊ីមដែលជួយទៅដល់ការបំបែកនិងការរំលាយប្រូតេអ៊ីន​ ហើយនិងជាតិសរសៃផងដែរ​ ដែលធ្វើអោយប្រព័ន្ធរំលាយអាហារដំណើរការបានល្អ។

ជាតិសរសៃរបស់ផ្លែស្វាយអាចជួយកាត់បន្ថយហានិភ័យនៃជម្ងឺបេះដូង ជម្ងឺទឹកនោមផ្អែមប្រភេទទី ២ ។ រីឯស្វាយពណ៌បៃតង​ ឬស្វាយខ្ចី មានជាតិសរសៃ pectin ច្រើនជាងផ្លែស្វាយទុំទៅទៀត។

  1. ជួយពោះវៀន

បើយោងតាមសៀវភៅ “Healing Foods” សាច់ស្វាយមានផ្ទុកនូវជាតិសរសៃអាហារ prebiotic ដែលជួយចិញ្ចឹមបាក់តេរីល្អៗ ដែលមាននៅក្នុងពោះវៀន។​ ដំបៅពោះវៀន​គឺជាផ្នែកមួយដែលមកពីប្រព័ន្ធរំលាយអាហារខ្សោយ ជាហេតុធ្វើ

ឲ្យស្បែកមានជម្ងឺដូចជា IBS ជំងឺហឺត ការរំលាយអាហារយឺតនិងបញ្ហាសុខភាពផ្សេងៗទៀត។

  1. បង្កើនភាពស៊ាំ

ផ្លែស្វាយមានផ្ទុកវីតាមីនC ។ អ្នកអា​ចទទួលទានផ្លែស្វាយជាមធ្យមលើសពី 2/3 ជារៀងរាល់ថ្ងៃ ។សារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានប្រសិទ្ធភាពរបស់ផ្លែស្វាយអាចជួយបង្កើនប្រព័ន្ធភាពស៊ាំនិងការពារជំងឺផ្តាសាយ​បានផងដែរ។

  1. ជំនួសដល់ភ្នែក

 ការទទួលទានផ្លែស្វាយនៅក្នុងរបបអាហារក៏អាចជួយលើកកម្ពស់ដ៏សុខភាពភ្នែករបស់អ្នកផងដែរ។ផ្លែស្វាយសម្បូរទៅដោយសារធាតុ បេតាខារ៉ូទីនដែលជួយក្នុងការផលិតវីតាមីនA។

សារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលរបស់ផ្លែស្វាយ ជួយធ្វើឱ្យប្រសើរឡើង  នូវចក្ខុវិស័យបង្កើនសុខភាពភ្នែក ហើយ​​ថែមទាំងការពារការចុះខ្សោយនៃភ្នែកដែលទាក់ទងនឹងអាយុ។

  1. កាត់បន្ថយកូឡេស្តេរ៉ុល

ការទទួលទានផ្លែស្វាយក៏អាចជួយគ្រប់គ្រងកម្រិតកូឡេស្តេរ៉ុលបានអ្នកផងដែរ។

  1. សំអាតស្បែក

ផ្លែស្វាយត្រូវបានបំពេញដោយវីតាមីនC និងវីតាមីនA ។វីតាមីនទាំងពីរនេះមានសារៈសំខាន់ណាស់សម្រាប់ជួសជុលស្បែកដែលខូចនិងធ្វើឱ្យស្បែកមានសុខភាពល្អ។ការបរិភោគផ្លែស្វាយក្នុងកម្រិតល្មមក៏អាចជួយពន្លឿននិងបំបាត់រន្ធញើសដែលងាប់ផងដែរ។

 

  1. ជំងឺទឹកនោមផ្អែម

ការបរិភោគផ្លែស្វាយក្នុងកម្រិតល្មមមិនធ្វើឲ្យប៉ះពាល់ទៅដល់អ្នកជម្ងឺទឹកនោមផ្អែមទេ។គ្លីសេរីននៃផ្លែស្វាយមានចន្លោះពី 41 ទៅ 60 ដែលអត្រាជាមធ្យម គឺ51 ។​ ដូចនេះ​អាហារដែលមានគ្លីសេរីនទាបជាង 55 គឺមានសុវត្ថិភាពសម្រាប់អ្នកជំងឺទឹកនោមផ្អែម។​ក្រៅពីនេះផ្លែស្វាយក៏សំបូរទៅដោយជាតិសរសៃអាហារ កើតឡើងវិញដើម្បីជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម។

  1. ជួយសម្រកទម្ងន់

ការបរិភោគផ្លែស្វាយក្នុងកម្រិតមធ្យមក៏អាចជួយក្នុងការសម្រកទម្ងន់ផងដែរ។ជាតិសរសៃរបស់ផ្លែស្វាយធ្វើឱ្យអ្នកមានអារម្មណ៍ថាឆ្អែត។​នៅដែលញ៉ាំបន្លែឬ​ផ្លែឈើ ដែលមាផ្ទុកជាតិសរសៃច្រើន ធ្វើឲ្យអ្នកមានអារម្មណ៍ថាឆ្អែតបានយូរ និង​ធ្វើឲ្យអ្នកមិនចង់ញ៉ាំអាហារដែលមានជាតិខ្លាញ់ខ្ពស់។

ប្រភព៖ ndtv, ដោយ៖ ជា​ បញ្ញា