[វីដេអូ] #Ep.99 ប្រធានបទ៖ អាហារគួរជៀសវាងសំរាប់អ្នកអាលែ្លកហ្ស៊ី
អាលែ្លកហ្ស៊ីអាហារ កើតមានចំពោះមនុស្សគ្រប់វ័យមិនថាកុមារ មនុស្សវ័យ និងមនុស្សចាស់នោះទេសុទ្ធតែអាចកើតមានជំងឺអាលែ្លកហ្ស៊ី។ យោងតាមការសិក្សាបានឲ្យដឹងថាការអាលែ្លកហ្ស៊ីអាហារជាច្រើនចាប់ផ្តើមនៅក្នុងវ័យកុមារភាព នៅពេលអ្នកញ៉ាំអ្វីមួយប្រតិកម្ម ប្រព័ន្ធភាពស៊ាំរបស់អ្នកឆ្លើយតបភ្លាមៗ។ អាការ:អាចចេញជាសញ្ញាមានកន្ទួលលើស្បែកស្រាល រមាស់ភ្នែក ឬអ្នកអាចមានប្រតិកម្មកាន់តែខ្លាំងដែលធ្វើឱ្យអ្នកហត់ពិបាកដកដង្ហើម។ដូចនេះយើងសូមចែករំលែកនូវអាហារមួយចំនួនដែលអ្នកអាល្លែកហ្ស៊ីគួរជៀសវាងទទួលទានមានដូចជា
១ ទឹកដោះគោ
ការញុំាទឹកដោះគោក៏អាចធ្វើឲ្យអាល្លែកហ្ស៊ីពីព្រោះ ប្រូតេអ៊ីននៅក្នុងទឹកដោះគោចៀម និងពពែ គឺស្រដៀងទៅនឹងទឹកដោះគោហើយក៏បង្កជាប្រតិកម្ម ដូចនេះអ្នកគួរពិគ្រោះជាមួយគ្រូពេទ្យ ឬត្រួតពិនិត្យមើលផលិតផលទឹកដោះគោជាមុនសិន មុនពេលទទួលទាន។ផលិតផលដែលផ្សំលាយបញ្ចូលជាមួយទឹកដោះគោដែលត្រូវជៀសវាងមានដូចជា
ប៊ឺនិងខ្លាញ់ប៊ឺ
ឈីស រួមទាំងឈីក្រុម Fulham និងទឹកជ្រលក់ឈីស
ទឹកដោះគោ រួមទាំងទឹកដោះគោខាប់ ទឹកដោះគោម្សៅ
ទឹកដោះគោជូរ ការ៉េម
អាហារទាំងនេះច្រើនតែមានប្រូតេអ៊ីនទឹកដោះគោ ដូចនេះសូមពិនិត្យស្លាកសមាសធាតុផ្សំរបស់ផលិតផលជាមុនសិនមុនពេលទិញ។
២ ស៊ុត
ស៊ុតសំបូរប្រូតេអ៊ីនជាច្រើនមាននៅក្នុងអាហារ។ ភាគច្រើនអាល្លែកហ្ស៊ីស៊ុតមានប្រតិកម្មទៅទៅលើស៊ុតស មិនមែនស៊ុតលឿងនោះទេ។ ចំពោះអាហារដែលលាយជាមួយនឹងស៊ុតមានដូចជា អាហារបំពង នំក្រែម ភេសជ្ជៈកាហ្វេដូចជា cappuccino ជាដើម។
៣ គ្រាប់ផ្លែឈើ
គ្រាប់ផ្លែឈើគឺមានប្រតិកម្មខ្លាំងពីព្រោះសំបូរប្រូតេអ៊ីនដែលមាននៅក្នុងគ្រាប់ទាំងនោះ។ គ្រាប់ផ្លែឈើក៏ត្រូវបានបន្ថែមទៅក្នុងអាហារផ្សេងទៀតជាច្រើនផងដែរ។រោគសញ្ញានៃអាល្លែកហ្ស៊ីគ្រាប់ផ្លែឈើមានដូចជា កន្ទួលក្រហម នៅលើស្បែក, បបូរមាត់ហើម, ហៀរសំបោរ ឈឺក្នុងមាត់ ឬបំពង់ក ឬមានអារម្មណ៍តឹងក្នុងបំពង់ក ឈឺពោះ ក្អួតចង្អោរជាដើម។
៤ អាហារសមុទ្រ
តាមការសិក្សាបានបង្ហាញថា អាហារសមុទ្រក៏អាចធ្វើឲ្យមានប្រតិកម្មអាលែ្លកហ្ស៊ីបានផងដែរ។ ដូចនេះប្រសិនបើអ្នកអាល្លែកហ្ស៊ីទៅនឹងអាហារសមុទ្រ សូមទៅពិគ្រោះជាមួយគ្រូពេទ្យជៀសវាងវាងពីបញ្ហាផ្សេង។ ប្រភពផលិតផលលាយជាមួយអាហារសមុទ្រមានដូចជា ទឹកជ្រលក់ធ្វើជាមួយគ្រឿងសមុទ្រ ប្រហិតសាច់ក្តាម និងទឹកត្រីជាដើម៕
សូមទស្សនាវីដេអូខាងក្រោម៖