[វីដេអូ] Ep.25 # ៤ វិធីថែរក្សាសក់សំរាប់បុរស
ការចេះថែរក្សាសម្រស់ពិតជារឿងមួយដ៏ល្អសំរាប់បុរស ទន្ទឹមនឹងនេះការចេះថែរក្សាសក់ក៏ជារឿងមួយដ៏ល្អផងដែរសំរាប់បុរស ដើម្បីបង្កើនភាពទាក់ទាញ និងមានទំនុកចិត្តពេលចេញទៅក្រៅ ។
ដូចនេះយើងសូមចែករំលែកគន្លឹះសាមញ្ញមួយចំនួនដើម្បីថែរក្សាសក់សំរាប់បុរស:
1 ប្រើសាប៊ូធម្មជាតិ
សាប៊ូកក់សក់ដ៏ល្អបំផុតសម្រាប់បុរស គឺជាសាប៊ូដែលមានផ្ទុកសមាសធាតុផ្សំធម្មជាតិដែលអាចជួយសំអាតសក់និងស្បែកក្បាលរបស់អ្នកឲ្យទន់។ សូមជៀសវាងសាប៊ូកក់សក់ដែលមានផ្ទុកសារធាតុគីមី។
ម៉្យាងវិញទៀតសាប៊ូកក់សក់ធម្មជាតិសម្រាប់បុរស គួររួមបញ្ចូលធាតុផ្សំមានទាំង សារធាតុបំប៉នដែលជួយពង្រឹងសក់ឲ្យរឹងមាំ។ អ្នកគួររកមើលសមាសធាតុផ្សំដែលមានក្នុងសាប៊ូកក់សក់មានដូចជា ប្រូតេអ៊ីន ស្រូវសាលី hydrolyzed អាស៊ីដអាមីណូ និងវីតាមីន E។
2 កុំកក់សក់រាល់ថ្ងៃ
បុរសៗ ភាគច្រើនមានទម្លាប់ប្រើសាប៊ូកក់សក់រៀងរាល់ថ្ងៃគឺមិនល្អទេ ដោយសារតែសាប៊ូកក់សក់អាចធ្វើឲ្យសក់របស់អ្នកស្ងួត ជាពិសេសនៅពេលដែលអ្នកមានសក់ស្ងួតស្រាប់។ផ្ទុយទៅវិញប្រើសាប៊ូធម្មជាតិសម្រាប់បុរសរាល់ថ្ងៃ អាចជួយកែប្រែបញ្ហាស្បែកក្បាលរបស់អ្នកបាន ហើយវាក៏អាស្រ័យទៅលើប្រភេទសក់ និងកត្តាផ្សេងៗជាច្រើនទៀត។
៣ ទៅហាងកាត់សក់
តើអ្នកតែងតែទៅកាត់សក់ញឹកញាប់ដែរឬទេ?
ការកាត់សក់ញឹកញាប់គឺអាស្រ័យទៅលើប្រភេទសក់ អ្នកខ្លះសក់ដុះលឿន រីឯអ្នកខ្លះសក់ដុះយឺត។ជារៀងរាល់ ២ទៅ៣សប្តាហ៍ម្តងអ្នកអាចកាត់ ឬកក់សក់នៅហាងកាត់សក់ដើម្បីឲ្យជាងជួយកាត់ កក់សក់ និងជ្រើសរើសផលិតផលណាដែលសាកសមសំរាប់ស្បែកក្បាលរបស់អ្នក។
៤ ជ្រើសរើសម៉ូដសក់សាក
មិនមែន styles ម៉ូដសក់ទាំងអស់បង្កើតឡើងសាកសមនឹងមុខមនុស្សម្នាក់ៗនោះទេ ។ ដំបូងអ្នកត្រូវគិតអំពីទម្រង់មុខរបស់អ្នក នៅពេលអ្នកដែលដឹងអំពីទម្រង់មុខដែលសាកសមសំរាប់ម៉ូដសក់ វាជារឿងងាយស្រួលសំរាប់ការផ្លាស់ប្តូរម៉ូដសក់ទៅតាមចំណង់ចំនូលចិត្ត។
ប្រការជៀសវាង
ការសម្ងួត៖ កុំជូតសក់របស់អ្នកដោយប្រើកន្សែងជូតរឺទាញ។ ផ្ទុយទៅវិញវិធីសាស្រ្តដែលល្អគឺត្រដុសសក់របស់អ្នកស្រាលៗដើម្បីឱ្យវាស្ងួតបន្ទាប់ពីងូតទឹករួច។ អ្នកគួរជ្រើសរើសក្រាស់សិតសក់ដែលមានភាពងាយស្រួលសិតសក់ កុំទាញរឺចងសក់ខ្លាំង ព្រោះវាអាចធ្វើឲ្យសក់របស់អ្នកឆាប់ជ្រុះ ដាច់និងស្តើង៕
សូមទស្សនាវីដេអូដូចខាងក្រោម៖
ប្រភព: brickellmensproducts ដោយ: ជា បញ្ញា