ដូណាល់ ត្រាំ បានបង្ហោះសារព្រមានយ៉ាងធ្ងន់ៗទៅដល់អ៊ីរ៉ង់
វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ត្រាំ ព្រមានអ៊ីរ៉ង់ថា អាមេរិកនឹងវាយបកវិញ១០០០ដង បើអ៊ីរ៉ង់ហ៊ានធ្វើកូដកម្មណាមួយប្រឆាំងនឹងអាមេរិក។
ត្រាំ បានបង្ហោះសារលើបណ្តាញសង្គមធ្វីតធើ (Twitter) ថ្ងៃទី១៥ ខែកញ្ញានេះថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អ៊ីរ៉ង់កំពុងរៀបចំផែនការធ្វើឃាតឯកអគ្គរដ្ឋទូតអាមេរិកមួយរូប ជាការសងសឹកឲ្យអតីត មេទ័ពកំពូលរបស់អ៊ីរ៉ង់លោក កាសេម សូលីម៉ានី (Qassem Soleimani) ដែលបានស្លាប់ដោយសារ លោកត្រាំបញ្ជាយន្តហោះដ្រូនឲ្យផ្តាច់ជីវិតកាលពីខែមករាកន្លងទៅ។
មិនតែប៉ុណ្ណោះ ប្រសិនបើផែនការរបស់អ៊ីរ៉ង់ធ្វើបានសម្រេចនោះ វានឹងអាចបង្កជាសង្គ្រាមអាមេរិក និងអ៊ីរ៉ង់អាចនឹងកើតឡើង៕
ប្រភព៖ Sputnik, ប្រែសម្រួល៖ សុខ ច័ន្ទភារិទ្ធ