Mourinho រងបរាជ័យយ៉ាងខ្លាំងបំផុតក្នុងអាជីពជាអ្នកចាត់ការ ខណៈ Roma ចាញ់ Bodo/Glimt ៦-១
លោក Mourinho បានរងការបរាជ័យដ៏ធ្ងន់ធ្ងរបំផុតក្នុងអាជីពជាអ្នកចាត់ការរបស់គាត់ ហើយពិតជាគួរឱ្យភ្ញាក់ផ្អើលបំផុត ខណៈដែលក្រុម Roma របស់ត្រូវបានយកឈ្នះ 6-1 ដោយ Bodo/Glimt ក្នុងការប្រកួត Europa Conference League ។
នៅក្នុងតង់ទី១ ក្រុមម្ចាស់ជើងឯកន័រវេសបានស៊ុតបញ្ចូលទី ២គ្រាប់ដោយកីឡាករ Erik Botheim និង Patrick Berg ខណៈដែល Carles Perez បានធ្វើការវាយបកឲ្យ Roma តាមបាន ១គ្រាប់មកវិញ ។
Mourinho បានធ្វើការផ្លាស់ប្តូរកីឡាករដល់ទៅ ៥នាក់ បន្ទាប់ពី Bodo/Glimt បន្ថែមគ្រាប់ទី៣ ដោយ Botheim ។ ប៉ុន្តែមានបញ្ហាច្រើនទៀតសម្រាប់ Mourinho និង Roma ខណៈកីឡាករ Ola Solbakken គ្រាប់ទី៤ មុនពេល Amahl Pellegrino បន្ថែមគ្រាប់ទី៥ ហើយ Solbakken រកបានគ្រាប់ទីពីររបស់គាត់ ដែលជាគ្រាប់ទី ៦ របស់ Bodo/Glimt ក្នុងការប្រកួតនេះផងដែរ ។
វាជាលើកទីមួយហើយដែលក្រុម Mourinho បានរបូតគ្រាប់បាល់ 6 ឬច្រើនជាងនេះក្នុងការប្រកួតតែមួយនៅក្នុងការប្រកួតលើកទី 1,008 នៃអាជីពគ្រូបង្វឹករបស់គាត់។
ប្រភព៖ BBC