ក្រសួងសុខាភិបាល! កែតម្រូវអាយុចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ ដែលចាក់បានពីអាយុ ១៨ឆ្នាំឡើង(មិនមែនពី ១៨ឆ្នាំ ដល់ ៥៩ឆ្នាំ នោះឡេីយ)
សេចក្តីកែតម្រូវព័ត៌មានរបស់គណ:កម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩)ស្តីពីយុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ ដែលចាក់បានពីអាយុ ១៨ឆ្នាំឡើង (មិនមែនពី ១៨ឆ្នាំ ដល់ ៥៩ឆ្នាំ នោះទេ។
គ.វ.ក-១៩ សូមអភ័យទោសចំពោះបញ្ហាកំហុសបច្ចេកទេសដែលមាននៅក្នុងសេចក្តីជូនព័ត៌មាននាព្រឹកថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២១ ដែលបានអំពាវនាវដល់សាធារណជនដែលមានអាយុចាប់ពី១៨ឆ្នាំ ទៅដល់៥៩ឆ្នាំ មកចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ (SINOVAC) នៅតាមទីតាំងដែលបានកំណត់៕
ប្រភព: ក្រសួងសុខាភិបាល