មុនសាងសង់សំណង់ត្រូវមកសុំទទួលលិខិតអនុញ្ញាតពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាមុនសិន
ជម្រាបជូន ឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ស្ដីពីការទប់ស្កាត់ការសាងសង់ ឬរុះរើសំណង់ដែលគ្មានលិខិតអនុញ្ញាត។

លិខិតលេខ៥១៣ ដនស/អរប/នីក ចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជូនដល់ក្រុមហ៊ុនសាងសង់ និងក្រុមជាងសំណង់ ស្តីពីការហាមឃាត់ការសាងសង់ឬរុះរើសំណង់ដែលមិនទាន់បានទទួលលិខិតអនុញ្ញាត។
សូមជម្រាបថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងចាត់មន្រ្តីអធិការកិច្ចសំណង់ចុះត្រួតពិនិត្យ បទល្មើសតាមការដ្ឋានសំណង់ ដើម្បីចាត់វិធានការដកហូតអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតប្រកបអាជីវកម្ម សាងសង់ និងការដាក់ទណ្ឌកម្មផ្សេងៗ ដោយកសាងសំណុំរឿងបញ្ចូនទៅតុលាការ ពិន័យជាប្រាក់ ឬរឹបអូសសម្ភារ: បរិក្ខារ និងឧបករណ៍ផ្សេងៗជាដើម៕
ប្រភព៖ Ministry of Land Management, Urban Planning and Construction Cambodia
សូមចុច join Telegram https://t.me/cngtvcambodia