ឈិន មុនីនាថ តែងខ្លួនបែបនេះ ស្អាតស្ទើរតែដូចនឹងតុក្កតាទៅហើយ
តារាស្រីវ័យក្មេងប្រឡូកក្នុងវិស័យសិល្បៈ ពូកែសម្តែងចូលតួរគឺតារាស្រី ឈិន មុនីនាថ ដែលមានជាប់ខ្សែស្រលាយគ្រួសារអ្នកសិល្ប: បានទទួលការគាំទ្រ យ៉ាងពេញទំហឹង ពីសំណាក់ទស្សនិកជន ជាពិសេស មហាជនគ្រប់ស្រទាប់យុវវ័យ ជាពិសេស តាមរយៈរឿង«អ្នកម៉ាក់វ័យក្មេង» តែម្តង។
យ៉ាងណាមិញ ទោះនៅវ័យក្មេងក៏ពិតមែនតែរូបនាង ត្រូវហ្វេនៗសម្គាល់ឃើញថា និយមតុបតែងខ្លួន បែបស្រគត់ស្រគុំ រម្យទុំ សុភាពរាបសារ មូលហេតុនេះហើយ ទើបធ្វើឲ្យអ្នកគ្រាំទ្រ ពេញចិត្តជាខ្លាំងចំពោះរូបនាង មិនត្រឹមតែមាន ទេពកោសល្យសម្តែងទេ ថែមទាំងមានសម្រស់ស្រស់ស្អាត មានសីលធម៌ល្អ និងរួសរាយរាក់ទាក់ទៀតផង។
កាលពីម្សិលមិញនេះ កញ្ញា ឈិន មុនីនាថ ធ្វើឲ្យបណ្តាលអ្នកគាំទ្រ ភ្ញាក់ផ្អើមិនស្ទើរឡើយ ដោយសារតែ រូបថតប៉ុន្មានសន្លឹក ដែលរូបនាងស្លៀកពាក់តុបតែងស្ទាយ មើលមួយភ្លែតស្ទើរមើលមិនស្គាល់ ប្រៀបដូចនឹងកូនតុក្កតាខ្ចូត និងគួរឲ្យទាក់ទាញជាខ្លាំង។
សូមជម្រាបថា បន្ទាប់ពីកញ្ញាបានផុស ស្រាប់តែមាន idol យើងនឹងគឺនាយព្រែកចូលទៅខមិនថា “តុក្តតាជ័រ” ធ្វើឲ្យកញ្ញា មុនីនាថ តបខមិនយ៉ាងលឿន ដោយថា “តុក្តតាវ៉ៃមនុស្សលូវហើយ”៕
សូមចុច join Telegram https://t.me/cngtvcambodia