ចិនបញ្ជាឲ្យបិទស្ថានកុងស៊ុលអាមេរិកប្រចាំនៅទីក្រុង CHENGDU

ប៉េកាំង៖ ប្រទេសចិនបានបញ្ជាឱ្យសហរដ្ឋអាមេរិកបិទស្ថានកុងស៊ុលរបស់ខ្លួននៅក្នុងទីក្រុងឆឹងឌូ(Chengdu) ភាគនិរតីនៃប្រទេសចិន ដើម្បីឆ្លើយតបទៅនឹង ទង្វើដែលមិនសមហេតុផលរបស់សហរដ្ឋអាមេរិកនៃការស្នើសុំភ្លាមៗដល់ប្រទេសចិនឱ្យបិទអគ្គកុងស៊ុលរបស់ខ្លួននៅហ៊ូស្តុន (Houston) កាលពីថ្ងៃទី២១ កក្កដា កន្លងទៅថ្មីៗនេះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CGTN នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០។

 
ចិនបញ្ជាឲ្យបិទស្ថានកុងស៊ុលអាមេរិកប្រចាំនៅទីក្រុង CHENGDU
ចិនបញ្ជាឲ្យបិទស្ថានកុងស៊ុលអាមេរិកប្រចាំនៅទីក្រុង CHENGDU

បើតាមការបង្ហោះសារនៅលើបណ្តាញសង្គម Twitter របស់និពន្ធនាយកសារព័ត៌មានចិន លោក ហ៊ូ ស៊ីជីន (Hu Xijin) បានឲ្យដឹងថា ប្រទេសចិនបានចេញបញ្ជាឱ្យភាគីអាមេរិកចាកចេញពីស្ថានកុងស៊ុលក្នុងរយៈពេល ៧២ ម៉ោង។

គួររម្លឹកផងដែរថា ក្រសួងការបរទេសចិនបានថ្កោលទោសចំពោះការប្រកាសរបស់អាមេរិក​ និងបានជំរុញឱ្យសហរដ្ឋអាមេរិកពិចារណាឡើងវិញនូវការសម្រេចចិត្តខុសរបស់ខ្លួន៕

 ប្រភព៖ CGTN ប្រែសម្រួល៖ កង​ ស្រីលីន