ក្រុម hacker បានកំណត់គោលដៅផ្តោតលើក្រុមហ៊ុនចែកចាយវ៉ាក់សាំងកូវីដ-១៩
វ៉ាស៊ីនតោន៖ ក្រុមមន្រ្តីក្រុមហ៊ុន IBM និងមន្ត្រីសហរដ្ឋអាមេរិកកំពុងតែប្រកាសអាសន្នអំពីក្រុម hacker ដែលផ្តោតសំខាន់ទៅលើក្រុមហ៊ុនចែកចាយវ៉ាក់សាំងការពារមេរោគកូវីដ-១៩ ។ នេះបើតាមការយោងតាមទីភ្នាក់ងារសារព័ត៌មាន CNA
ក្រុមហ៊ុន IBM បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា យុទ្ធនាការនេះគឺជាសញ្ញាមួយដែលចារកម្មឌីជីថលកំពុងបង្វែរការយកចិត្តទុកដាក់របស់ពួកគេទៅលើវ៉ាក់សាំងដែលប្រើសំរាប់ប្រជានជននៅលើពិភពលោកចាក់ការពារមេរោគកូវីដ-១៩ ថាតើក្រុម hacker ផ្តោតគោលដៅ hack វ៉ាក់សាំងនេះពិតមែនឬអត់?
នៅក្នុងប្លក់មួយបានបង្ហាញ Link (https://securityintelligence.com/posts/ibm-uncovers-global-phishing-covid-19-vaccine-cold-chain) ដែលបានចេញផ្សាយកាលពីថ្ងៃម្សិលមិញ ក្រុមហ៊ុន IBM បាននិយាយថាខ្លួនបានរកឃើញយុទ្ធនាការឆបោកជាសកលមួយ ដែលផ្តោតលើអង្គការដែលជាប់ទាក់ទងជាមួយវ៉ាក់សាំងកូវីដ១៩ ទៅលើខ្សែសង្វាក់ផលិតកម្មក្នុងដំណើរការចាំបាច់ត្រូវរក្សាកម្រិតវ៉ាក់សាំងនៅសីតុណ្ហភាពត្រជាក់ខ្លាំង ខណ:ពេលដែលក្រុមហ៊ុនផលិតវ៉ាក់សាំងចែកចាយទៅឲ្យមនុស្ស ។
សូមជម្រាបថា វិធីបង្កើតខ្សែសង្វាក់ត្រជាក់ដែលមានសុវត្ថិភាពគឺជាមូលដ្ឋានគ្រឹះក្នុងការចែកចាយវ៉ាក់សាំងដែលត្រូវបានបង្កើតឡើង ដូចជាក្រុមហ៊ុន Pfizer Inc និង BioNTech ព្រោះការចាក់ថ្នាំបង្ការមេរោគចាំបាច់ត្រូវរក្សាទុកនៅសីតុណ្ហភាព ៧០ អង្សាសេ (-៩៤ អង្សា) ឬទាបជាងនេះដើម្បីចៀសវាងខូចគុណភាព៕
ប្រភព: CNA ដោយ: ជា បញ្ញា