ដូណាល់ត្រាំ ប្រាប់ពូទីនថា គួរតែជៀសវាងការប្រកួតប្រជែងអាវុធរវាងអាមេរិក រុស្ស៊ី និងចិន
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រាប់ទៅប្រធានាធិបតីរុស្ស៊ីលោក ផ្លាឌីមៀ ពូទីន កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅថា លោកមិនចង់ឃើញការប្រកួតប្រជែងអាវុធថ្លៃៗរវាង អាមេរិក រុស្ស៊ី និងចិនឡើយ។
វ៉ាស៊ីនតោន និងម៉ូស្កូ កំពុងរៀបចំការចរចាស្តីពីអ្នកបន្តវេននៃសន្ធិសញ្ញា "New START" ដែលដាក់ កម្រិតលើអាវុធនុយក្លេអ៊ែររបស់ពួកគេ ប៉ុន្តែមកទល់ពេលចិនបានច្រានចោលការជជែកគ្នានេះ ដោយ និយាយថា អាវុធនុយក្លេអ៊ែររបស់ខ្លួនតូចជាងឆ្ងាយណាស់បើប្រៀបទៅនឹងអាវុធនុយក្លេអ៊ែររបស់រុស្ស៊ី និងអាមេរិក។
អ្នកនាំពាក្យនៅសេតវិមានបាននិយាយថា ក្នុងការនិយាយជាមួយដូណាល់ ត្រាំ និងពូទីន បានបញ្ជាក់យ៉ាងច្បាស់ពីក្តីសង្ឃឹមរបស់គាត់ក្នុងការជៀសវាងការប្រកួតប្រជែងអាវុធដ៏មានតម្លៃរបស់ប្រទេស
ទាំងបី។
មិនតែប៉ុណ្ណោះ អាមេរិកកំពុងសម្លឹងទៅរកការចរចាស្តីពីការគ្រប់គ្រងអាវុធនាពេលខាងមុខនៅទីក្រុង
វីយែនផងដែរ។
ប្រភព៖ CNA, ប្រែសម្រួល៖ សុខ ច័ន្ទភារិទ្ធ