ក្រសួងទេសចរណ៍ កំណត់លក្ខខណ្ឌបិទអាជីវកម្ម ឬព្យួរអាជ្ញាបណ្ណទេសចរណ៍ចំពោះអាជីវកម្មទេសចរណ៍ដែលល្មើសច្បាប់ស្ដីពីវិធានការទប់ស្កាត់ជំងឺកូវីដ១៩
(ភ្នំពេញ)៖ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្រសួងទេសចរណ៍ បានសម្រេចចេញសារាចរណែនាំស្ដីពីការកំណត់លក្ខខណ្ឌបិទអាជីវកម្ម ឬព្យួរអាជ្ញាបណ្ណទេសចរណ៍ចំពោះអាជីវកម្មសេវាកម្មទេសចរណ៍ ស្របតាមខ្លឹមសារមាត្រា៥ មាត្រា៦ មាត្រា១០ និងមាត្រា១១ នៃច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ដែលជាទណ្ឌកម្មរដ្ឋបាលដែលត្រូវសម្រេចក្រសួងទេសចរណ៍ ឬរដ្ឋបាលថ្នាក់ក្រោមជាតិ ទៅតាមទំហំ/ចំណុះអាជីវកម្មដែលមានកំណត់នៅក្នុងប្រកាសអន្តរក្រសួងរវាងក្រសួងទេសចរណ៍ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ខាងក្រោមនេះជាសារាចរណែនាំរបស់ក្រសួងទេសចរណ៍៖
ប្រភព: ក្រសួងទេសចរណ៍