[វីដេអូ] #Ep.136 ប្រធានបទ៖ ៥វិធីសាស្ត្រថែរក្សាភ្នែកឲ្យមានសុខភាពល្អ
ភ្នែកសំខាន់ណាស់ដើម្បីមើលឃើញ អំពីពិភពលោកដែលនៅជុំវិញយើង។ ដូច្នេះការពិនិត្យភ្នែកជាប្រចាំមានសារៈសំខាន់ណាស់ក្នុងការធ្វើរោគវិនិច្ឆ័យ និងព្យាបាលទាន់ពេលវេលា ។ វិធីងាយៗដើម្បីរក្សាភ្នែកឲ្យមានសុខភាពល្អ យើងសូមចែករំលែកនូវវិធីសាស្រ្តទាំងនេះមានដូចជា
1. ជ្រើសរើសរបបអាហារមានតុល្យភាព
ការការពារភ្នែករបស់អ្នកចាប់ផ្តើមជាមួយនឹងអាហារ ដែលមានតុល្យភាពដើម្បីការពារភ្នែករបស់អ្នក សារធាតុចិញ្ចឹមដែលជួយឱ្យភ្នែករបស់អ្នកមានសុខភាពល្អមានដូចជា ត្រី បន្លែ ផ្លែឈើ ស៊ុត គ្រាប់ធញ្ញជាតិ សារធាតុលូទីន វីតាមីន A, C, E បេតាការ៉ូទីន អាស៊ីតខ្លាញ់អូមេហ្គា៣ និងស័ង្កសីជាដើម។
2. រក្សាទំងន់
ការលើសទម្ងន់ បង្កើនហានិភ័យនៃការកើតជំងឺទឹកនោមផ្អែម។ អ្នកមានជំងឺទឹកនោមផ្អែមប្រឈមនឹងការកើតជំងឺទឹកដក់ក្នុងភ្នែក។
3. ធ្វើលំហាត់ប្រាណជាប្រចាំ
ការធ្វើលំហាត់ប្រាណជាទៀងទាត់អាចជួយការពារ និងគ្រប់គ្រងជំងឺទឹកនោមផ្អែម សម្ពាធឈាមខ្ពស់ (លើសឈាម) និងកូឡេស្តេរ៉ុលខ្ពស់។ ជំងឺទាំងនេះអាចបណ្តាលឱ្យមានជំងឺភ្នែកដូចជាជំងឺភ្នែកឡើងបាយ, ជំងឺដក់ទឹកក្នុងភ្នែកប្រសិនបើមិនបានព្យាបាលឱ្យបានត្រឹមត្រូវ។ដូចនេះលំហាត់ប្រាណមានសារ:ប្រយោជន៍ណាស់ជួយដល់សុខភាពរាងកាយ និងជួយដល់សុខភាពផ្លូវចិត្ត។
4. កាត់បន្ថយការពាក់ Contact lens
អ្នកគួរជៀសវាងការពាក់ Contact Lenses រយៈពេលយូរ។ ការពាក់ Contact Lenses រយៈពេលយូរនឹងបង្កើនហានិភ័យនៃដំបៅនៃកែវភ្នែក ដែលអាចធ្វើឲ្យកញ្ចក់ភ្នែករបស់អ្នកបាត់បង់ ឬអាចបណ្តាលឱ្យងងឹតភ្នែក។ ការពាក់ contact lenses ពេលហែលទឹកក៏ធ្វើឱ្យកញ្ចក់ភ្នែករបស់អ្នកប្រឈមនឹងការចម្លងរោគផងដែរ។
5. ការពារភ្នែករបស់អ្នកពីពន្លឺព្រះអាទិត្យ
ការពាក់វ៉ែនតាការពារភ្នែក ពីកាំរស្មីអ៊ុលត្រាវីយូឡេដែលបង្កគ្រោះថ្នាក់ទៅដល់ភ្នែក។ ពន្លឺព្រះអាទិត្យចាំងចូលទៅក្នុងភ្នែក បង្កឱ្យមានការកើនឡើងហានិភ័យក្នុងការវិវត្តទៅជាជំងឺភ្នែកឡើងដែលទាក់ទងនឹងអាយុផងដែរ។
ដូច្នេះ ប្រសិនបើអ្នកមានរោគសញ្ញាដូចជា ព្រិលភ្នែក មិនស្រួល ឬឈឺចាប់ រមាស់ភ្នែក សូមទៅពិគ្រោះជាមួយគ្រូពេទ្យភ្នែកជាបន្ទាន់។ ការពន្យារពេលក្នុងការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលអាចនាំឱ្យមានការខូចខាត ប៉ះពាល់ធ្ងន់ធ្ងរទៅលើភ្នែក។
សូមទស្សនាវីដេអូខាងក្រោម៖