[វីដេអូ] #Ep.131 ប្រធានបទ៖ អត្ថប្រយោជន៍នៃការរួមភេទ

ការរួមភេទមិនត្រឹមតែល្អសំរាប់សុខភាពប៉ុណ្ណោះទេ ថែមទាំងជួយឲ្យរាងកាយមាំមួន កាត់បន្ថយភាពចាស់ថែមទៀតផង។ ដូចនេះយើងសូមចែករំលែកអំពីអត្ថប្រយោជន៍នៃការរួមភេទមានដូចជា៖

 
[វីដេអូ] #Ep.131 ប្រធានបទ៖ អត្ថប្រយោជន៍នៃការរួមភេទ

១ បន្ថយអាការៈស្ត្រេស
ការរួមភេទ អាចធ្វើឲ្យអារម្មណ៍នៅក្នុងចិត្តកាន់តែរីករាយបន្ថែមទៀត។ ការស្រាវជ្រាវថ្មីៗបានរកឃើញថា ការរួមភេទធ្វើអោយអារម្មណ៍ធូរស្រាល កាត់បន្ថយស្រ្តេសបានកាន់តែល្អ និងបំបាត់ភាពតានតឹង។


២ ជួយរក្សាប្រព័ន្ធភាពស៊ាំ
អ្នកជំនាញសុខភាពផ្លូវភេទបាននិយាយថាការរួមភេទជួយបង្កើនប្រព័ន្ធភាពស៊ាំទប់ទលនឹងជំងឺផ្សេងៗមានដូចជា ជំងឺផ្តាសាយ អាការៈឈឺក្បាល រលាកសន្លាក់។បន្ថែមពីនេះអ្នកគួរតែធ្វើអ្វីផ្សេងទៀតដែលធ្វើឱ្យប្រព័ន្ធភាពស៊ាំរបស់អ្នករឹងមាំមានដូចជាញ៉ាំអាហារល្អសំរាប់សុខភាព គេងឲ្យបានគ្រប់គ្រាន់ ធ្វើលំហាត់ប្រាណជាប្រចាំ និងញុំាទឹកឲ្យបានគ្រប់គ្រាន់។


៣ ជួយសុខភាពបេះដូង
ការធ្វើសកម្មភាពរាងកាយផ្សេងៗ ឬហាត់ប្រាណ សកម្មភាពរួមភេទ ល្អចំពោះសុខភាពបេះដូង។ ការសិក្សា បានរកឃើញថាការរួមភេទ ជួយកាត់បន្ថយហានិភ័យនៃការកើតជំងឺបេះដូង ដូចជាគ្រោះថ្នាក់សរសៃឈាមខួរក្បាល ឬគាំងបេះដូង ជាដើម។


៤ ជួយឲ្យការគេងបានលក់ស្រួល
ការរួមភេទបញ្ចេញអ័រម៉ូន ប្រូឡាទីន ដែលធ្វើឲ្យអារម្មណ៍ធូរស្បើយ ចង់សម្រាកនិងឆាប់ងងុយគេង។បន្ថែមពីនេះការរួមភេទក៏ជួយរក្សាទម្ងន់ និងជួយស្បែកស្រស់ស្អាតថែមទៀតផង។
បង្កើនចរន្តឈាម
 
ការរួមភេទមានអត្ថប្រយោជន៍ក្នុងការបង្កើនចរន្តឈាម ជាពិសេសចរន្តឈាមសម្រាប់ខួរក្បាល ដោយសារតែចង្វាក់បេះដូងកើនឡើង និងការដកដង្ហើមវែង។ ជាមួយនឹងការស្រោចស្រពឈាម កោសិកានិងសរីរាង្គរបស់អ្នក ទទួលបានអុកស៊ីសែន និងអ័រម៉ូនគ្រប់គ្រាន់។ ជាមួយគ្នានេះការរួមភេទជួយឲ្យ រាងកាយបំបាត់អាការ:ឈឺក្បាល និងជំងឺផ្សេងៗចេញពីរាងកាយ ធូរស្បើយជាងមុន។

សូមទស្សនាវីដេអូខាងក្រោម៖