[វីដេអូ] Ep.42# ជំងឺរលាកអញ្ចាញធ្មេញ
ជំងឺរលាកអញ្ចាញធេ្មញ គឺមានន័យថាការហើមដោយសារតែមេរោគដែលនៅជុំវិញជាលិកាធ្មេញ អញ្ចាញធ្មេញ និងឆ្អឹងធ្មេញ។
+មានកត្តា ៤ធំៗដែលធ្វើឲ្យមានជំងឺរលាកអញ្ចាញធេ្មញ
- ខ្វះអនាម័យ មានន័យថាការដុះធ្មេញមិនបានត្រឹមត្រូវនឹងមិនបានទៀងទាត់ល្អ បង្កឲ្យមានសំអេតធ្មេញ និងកំណកំបោល។ សំអេតធ្មេញនិងកំណកំបោលគឺជាចង្រុកនៃមេរោគដែលជាប់ទៅនឹងអញ្ចាញធេ្មញ និងធ្មេញ វាជាកត្តាដែលធ្វើឲ្យរលាកធ្មេញយ៉ាងខ្លាំងនៅជុំវិញធ្មេញ អញ្ចាញធ្មេញ និងជាលិកាធ្មេញ។
- ស្រ្តីមានផ្ទៃពោះ នៅពេលដែលមានផ្ទៃពោះ ទារកដែលមាននៅក្នុងផ្ទៃបានយកកាល់ស្យូមនិងវីតាមីនដែលមាននៅក្នុងខ្លួនរបស់គាត់ទាំងអស់។ដូច្នេះហើយបានជាធ្វើឲ្យស្រ្តីមានផ្ទៃពោះខ្វះខាត កាល់ស្យូម និងវីតាមីន ជាហេតុធ្វើឲ្យគាត់ប្រឈមនឹងជំងឺពុកធ្មេញ ហើមធ្មេញនិងរលាកអញ្ចាញធ្មេញផងដែរ។
- Food supplement (អាហាបំប៉ន) និងវីតាមីន គឺដោយសារតែអ្នកជំងឺទៅជួបគ្រូពេទ្យ ហើយគ្រូពេទ្យឲ្យអ្នកជំងឺពិសាថ្នាំដែលមានវីតាមីន និងFood supplement (អាហាបំប៉ន)ច្រើន ជាហេតុធ្វើឲ្យអ្នកជំងឺមានជំងឺរលាកអញ្ចាញធ្មេញ។
- បារី ស្រា ឬថ្នាំញៀន ការទទួលទានរបស់ទាំងនេះធ្វើឲ្យទឹកមាត់មានសភាពខាប់ ដែលបង្កឲ្យមានមេរោគ ជាហេតុបណ្តាលឲ្យមានជំងឺរលាកអញ្ចាញធ្មេញ។
+ចំពោះរោគសញ្ញាដែលធ្វើឲ្យមានជំងឺរលាកអញ្ចាញធ្មេញគឺមាន ៣ចំនុចសំខាន់ៗ
- អញ្ចាញធ្មេញមានពណ៌ក្រហម ជាទូទៅអញ្ចាញធ្មេញមានពណ៌ផ្កាឈូក
- អញ្ចាញធ្មេញគឺហើម
- អញ្ចាញធ្មេញឧស្សាចេញឈាម នៅពេលទំពារអាហារ និងដុះធ្មេញ ប្រសិនបើមានបញ្ហាធ្ងន់ធ្ងរបង្កឲ្យរង្គើកធ្មេញ ឬបាក់ធ្មេញតែម្តង។
+វិធីសាស្រ្តក្នុងការថែទាំ
- ដុះធ្មេញ ក្នុងមួយថ្ងៃឲ្យបាន ២ដង ឬប្រើទឹកខ្ពុរមាត់ឲ្យបានទៀងទាត់និងត្រឹមត្រូវ
- ត្រូវទៅជួបគ្រូពេទ្យក្នុងរយ:ពេល ៦ខែម្តងដើម្បីឲ្យគ្រូពេទ្យត្រួតពិនិត្យនិងព្យាបាលទៅលើធ្មេញដែលខូចឲ្យទាន់ពេលវេលា
- គួរដុះធ្មេញពីលើចុះមកក្រោម
សារដ៏មានសារ:ប្រយោជន៍
អ្នកមិនគួរទៅទិញថ្នាំនៅតាមផ្សារទំនើប ឬឳសថស្ថានទេពីព្រោះការប្រើប្រាស់ថ្នាំមិនអាចសំអាតមេរោគ ឬសំអេតដែលមាននៅជាប់ធ្មេញនោះទេ អ្នកគួរតែទៅជួបជាមួយគ្រូពេទ្យធ្មេញដើម្បីព្យាបាលធ្មេញ៕
សូមទស្សនាវីដេអូដូចខាងក្រោម៖
ប្រភព: ទន្តបណ្ឌិត សូវ សុខយី