[វីដេអូ] #Ep.109 ប្រធានបទ៖ អាហារទាំងនេះអាចបណ្តាលឱ្យហើមពោះ
អាហារទាំងនេះអាចបណ្តាលឱ្យហើមពោះ ការចេះជ្រើសរើសអាហារបានត្រឹមត្រូវដើម្បីទទួលទានមិនត្រឹមតែជួយដល់សុខភាពនោះទេ ថែមទាំងជំនួយដល់សម្រស់ថែមទៀតផង។ បន្ថែមពីនោះប្រសិនបើអ្នកមិនបានពិនិត្យអាហារទាំងនោះទេ ដែលអាហារទាំងនោះជាប្រភេទអាហារទុកបានយូរ ឬខូចគុណភាព វានឹងបង្កឲ្យអ្នកពុល ហើមពោះ បន្ទាប់ពីញ៉ាំអាហារទាំងនោះរួច។ ដូចនេះយើងសូមចែករំលែកនូវអាហារដែលធ្វើឲ្យហើមពោះមានដូចជា
![[វីដេអូ] #Ep.109 ប្រធានបទ៖  អាហារទាំងនេះអាចបណ្តាលឱ្យហើមពោះ](https://cngtvcambodia.com/uploads/images/2022/Sep/image_750x_63184812af993.jpg) 
                        ១ សណ្តែក
ការញុំាសណ្តែក ឬផលិតផលសណ្តែកច្រើនពេកអាចធ្វើឲ្យហើមពោះបាន ដោយសារតែសណ្តែកសម្បូរទៅដោយជាតិសរសៃច្រើនប្រភេទគឺសំបូរទៅដោយកាបូអ៊ីដ្រាត ហើយជាពិសេសជាងនេះទៅទៀត ជាតិស្ករដែលមានឈ្មោះថា oligosaccharides ដែលជាជាតិស្ករមិនរំលាយលឿន ។ 

២ ទឹកដោះគោ
តើអ្នកដឹងទេថាមនុស្ស 3 នាក់ក្នុងចំណោម 4 នាក់ បាត់បង់សមត្ថភាពក្នុងការរំលាយជាតិ lactose ដែលជាកាបូអ៊ីដ្រាតសំខាន់នៅក្នុងទឹកដោះគោ? Lactose អាចបណ្តាលឱ្យហើមពោះ និងបញ្ហារំលាយអាហារសំខាន់ៗផ្សេងទៀត។ ក្រៅពីផលិតផលទឹកដោះគោក៏មានដូចជា ប៊ឺ ឈីស ការ៉េម ទឹកដោះគោជូរ និងផលិតផលផ្សេងៗជាច្រើនទៀត អាចធ្វើឲ្យហើមពោះប្រសិនបើទទួលទានច្រើនពេក ឬហួសកាលបរិច្ឆេទជាដើម។

៣ បន្លែឆៅ
បន្លែឆៅគឺពិបាករំលាយជាងបន្លែឆ្អឹន។ នៅក្នុងបន្លែមានផ្ទុកទៅដោយវិតាមីន និងសារធាតុចិញ្ចឹមជាច្រើន។ ទន្ទឹមនឹងនោះប្រសិនបើអ្នកទទួលទានបន្លែឆៅច្រើនពេកអាចធ្វើឲ្យប៉ះពាល់ទៅដល់សុខភាពដោយធ្វើឲ្យអ្នកពុល រាគរួស ឬហើមពោះជាដើម។

៤ អាហារដែលមានជាតិខ្លាញ់
អាហារដែលមានជាតិខ្លាញ់ខ្ពស់ដូចជាសាច់គោ សាច់ជ្រូកជាដើម។ ការទទួលទានច្រើនពេកធ្វើឱ្យប្រព័ន្ធរំលាយអាហាររបស់អ្នកត្រូវចំណាយពេលយូរក្នុងការកិនបំបែកអាហារទាំងនោះ។ ហេតុផលនេះហើយដែលអាចធ្វើឲ្យអ្នកញុំាច្រើនប្រឈមនឹងការហើមពោះ។

៥ ស្រាបៀរ
ស្រាបៀរមានជាតិកាបូន ដែលអាចនាំឱ្យហើមពោះ។ លើសពីនេះស្រាបៀរមានផ្ទុកជាតិអាល់កុល ដែលធ្វើឲ្យមានបញ្ហារំលាយអាហារ។ ដូច្នេះអ្នកគួរទទួលទានស្រាបៀរក្នុងកម្រិតមួយសមរម្យ។

សូមទស្សនាវីដេអូខាងក្រោម៖




 
                                
                            











![[វីដេអូ] Ep.139 ប្រធានបទ ៖ កត្តា ៥ យ៉ាងដែលប៉ះពាល់ដល់ការមករដូវរបស់ស្រ្តី](https://cngtvcambodia.com/uploads/images/2023/Aug/image_380x226_64d1aff96a320.jpg) 
         
        ![[វីដេអូ] #Ep.128 ប្រធានបទ៖ វិធីសាស្រ្តទាំង ៦ជួយឲ្យឆ្អឹងមានសុខភាពល្អ](https://cngtvcambodia.com/uploads/images/2023/Feb/image_380x226_63ec9d4261b68.jpg) 
        ![[វីដេអូ] # Ep.41 អត្ថប្រយោជន៍ទាំង ៥យ៉ាងរបស់ជីរអង្កាម](https://cngtvcambodia.com/uploads/images/2021/Apr/image_380x226_607e5c1bd3f3b.jpg) 
        ![[វីដេអូ] នាទីសុខភាព Ep.151 ប្រធានបទ៖ សញ្ញាទាំង ៥ របស់ជំងឺមហារីក](https://cngtvcambodia.com/uploads/images/2023/Oct/image_380x226_6540acd060d21.jpg) 
        ![[វីដេអូ] # Ep.88 រោគសញ្ញានៃអ្នកជំងឺខ្សោយបេះដូង](https://cngtvcambodia.com/uploads/images/2022/Apr/image_380x226_624c1359dc2fe.jpg) 
        
 
         
         
         
         
         
         
         
         
        ![[វីដេអូ] # Ep.32 ផលប៉ះពាល់នៃការបំពុលដោយប្រើប្លាស្ទិក](https://cngtvcambodia.com/uploads/images/2021/Feb/image_140x98_602a163de3f15.jpg) 
         
        

 
								 
								 
								 
								 
								![[Covid-19] កម្ពុជា! មិនមានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ខណ:មានអ្នកជាសះស្បើយ ០១នាក់](https://cngtvcambodia.com/uploads/images/2020/Nov/image_380x226_5fbc75b8c5150.jpg) 
								 
								 
								 
								![[មានវីដេអូខាងក្រោម]        ពេជ្រ សូលីកាចាប់ដៃគូជាមួយ Nico ក្នុងបទចំរៀងថ្មីពិតជាពិរោះមែន](https://cngtvcambodia.com/uploads/images/2020/Dec/image_380x226_5fd7666d816be.jpg) 
								






