[មានវីដេអូខាងក្រោម] លោក អ៊ួន បឋម ហៅ សាយ តារាចំរៀង Original song ព្រោះតែស្រឡាញ់កុមារកម្ពុជាបានធ្វើអោយគាត់
លោក អ៊ួន បឋម ហៅ សាយ ( Sai ) បានផ្អាកពីការថតចំរៀងមួយរយៈព្រោះដោយលោកបានមើលឃើញថាមន្ទីពេទ្យកុមារអង្គរបានខ្វះថវិការសំរាប់ផ្គត់ផ្គង់ក្នុងមន្ទីពេទ្យ ហេតុនេះទើប លោក សាយ បានសំរេចចិត្តរត់សប្បុរសធម៍ ពីខេត្តមួយទៅខេត្តមួយទៀតដើម្បីរៃអង្គាសថវិការជួយដល់មន្ទីពេទ្យកុមារអង្គរ។
សូមបញ្ជាក់ថា លោកមានគំរោងរត់រយៈពេល៩៩ថ្ងៃ ដើម្បីរកថវិកាអោយបាន ១០០០លានរៀលតែលោកហាក់ព្រួយបារម្មណ៍បន្ទាប់ពីរត់ឆ្លងកាត់ខេត្តជាច្រើនតែការបរិច្ចាគបានតិចតួចប៉ុណ្ណោះ។
ក្រោយមកលោកក៏នឹកឃើញបង្កើតហ្គេមសប្បុរសមួយតាមហ្វេសប៊ុកដែលតម្រូវឲ្យអ្នកលេងបរិច្ចាគប្រាក់១ដុល្លារតាមគណនីធនាគារABA ឬវីង ទើបចំនួនទឹកប្រាក់ បានហក់ឡើងគ្រប់ចំនួនយ៉ាងឆាប់រហ័សគិតត្រឹមថ្ងៃទី ១៦ វិច្ឆិការនេះដោយចំណាយអស់រយៈពេលជាង៤០ថ្ងៃ ឬស្មើរនឹងចម្ងាយផ្លូវជាង១០០០គីឡូម៉ែត្រ។ ទោះបីជារកថវិការបានគ្រប់១០០០លានរៀលមែនតែលោក សាយ នៅតែបន្តរត់រហូតដល់ ៩៩ថ្ងៃដែលគិតជាចម្ងាយផ្លូវជាង២០០០គីឡូម៉ែត្រដើម្បីរៃអង្គាបន្ថែម។ នៅល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ សាយ នឹងរត់ចេញពីទីរួមស្រុកភ្នំព្រឹក ឆ្ពោះទៅកាន់ស្រុកសំពៅលូន ខេត្តបាត់ដំបងលើចម្ងាយផ្លូវ១៨គីឡូម៉ែត្រ។
លោកថា ដើម្បីផ្ដល់កម្លាំងចិត្តដល់លោក ក៏ដូចជាជួយសង្គ្រោះជីវិតកុមារ សប្បុរសជន គួរបន្តលេងហ្គេមបរិច្ចាគ១ដុល្លារឲ្យបានគ្រប់គ្នា ដើម្បីឲ្យលើសដល់២០ម៉ឺនដុល្លារ គឺរឹតតែល្អ ព្រោះមន្ទីរពេទ្យកុមារអង្គរត្រូវការថវិកាច្រើន ដើម្បីដំណើរការសេវាសង្គ្រោះកុមារដែលបានផ្អាកឲ្យដំណើរការឡើងវិញ៕
ដើម្បីបរិច្ចាគ ប្រិយមិត្តអាចបរិច្ចាគបានតាមគណនីធនាគារ ABA : 000 320 555 (Angkor Hospital for Children Limited) ឬ Wing : 52714 (AHC Patient Contributions)។
សូមទស្សនាវីដេអូខាងក្រោម :
ប្រភព : សាយ