សាលារៀនសហគមន៍២១បញ្ចូលកម្មវិធីសំខាន់៣ដើម្បីរួមចំណែកអភិវឌ្ឍភាពជាអ្នកដឹកនាំ សហគ្រិនភាព និងសេដ្ឋកិច្ចសហគមន៍
សាលារៀនសហគមន៍២១បានបញ្ចូលកម្មវិធីសំខាន់ចំនួន៣ ៖ ១ កម្មវិធីចំណេះដឹងផ្នែកហិរញ្ញវត្ថុនិងសហគ្រិនភាព (Moneytree) ២ កម្មវិធីទម្លាបល្អទាំង៧ (7 Habit for highly Effective People) ៣ បំណិនជីវិតសតវត្សទី២១ ក្នុងកម្មវិធីសិក្សារបស់ខ្លួន ដើម្បីរួមចំណែកអភិវឌ្ឍភាពជាអ្នកដឹកនាំ សហគ្រិនភាព និងសេដ្ឋកិច្ចសហគមន៍។
ជាមួយបទពិសោធន៍ក្នុងការងារអប់រំជាង២០ឆ្នាំ កញ្ញា ប៉ិល មករា នាយិកាប្រតិបត្តិការសាលារៀនសហគមន៍២១ បានលើកឡើងថា “ក្រៅពីអនុវត្តតាមកម្មវិធីរបស់ក្រសួងអប់រំ យុវជន និងកីឡា សាលារៀនសហគមន៍២១បានបន្ថែមកម្មវិធីល្អប្លែកចំនួន៣សំខាន់គឺ កម្មវិធីចំណេះដឹងផ្នែកហិរញវត្ថុ (Monytree) ដែលនាំយកមកពីប្រទេសសិង្ហបុរី កម្មវិធីទម្លាប់ល្អទាំង៧សម្រាប់បុគ្គលឆ្នើម នាំមកពីសហរដ្ឋអាមេរិក និងបំណិនជីវិតសតវត្សទី២១”។
ជុំវិញមូលហេតុដែលសាលារៀនដាក់បញ្ចូលកម្មវិធីខាងលើក្នុងកម្មវិធីសិក្សា “កញ្ញាបានបញ្ជាក់ថា កម្មវិធីទាំង៣នេះមានលក្ខណល្អប្លែកៗគ្នា ដែលជួយជំរុញឳ្យសិស្សានុសិស្សក្លាយអ្នកដឹកនាំ និងសហគ្រិនឆ្នើម ដើម្បីរួមចំណែកអភវិឌ្ឍសេដ្ឋកិច្ចសហគមន៍របស់ពួកគាត់”។
សូមជម្រាបថាសាលារៀនសហគមន៍ ២១ ជាបណ្តាញស្ថាប័នអប់រំរបស់ក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប ។ សាលារៀនផ្តល់សេវាកម្មអប់រំកម្មវិធីមត្តេយ្យភាសាខ្មែរ និងអង់គ្លេស កម្មវិធីភាសាអង់គ្លេសទូទៅ កម្មវិធីចំណេះទូទៅខ្មែរ និងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈសិស្សវិទ្យាល័យ។ វគ្គសិក្សាថ្មីចូលរៀនថ្ងៃទី២ ខែមករា ឆ្នាំ ២០២៣ ខាងមុខនេះ ។ សាលារៀនផ្តល់ជូនការបញ្ចុះ តម្លៃរហូតដល់ ១៥% និងឯកសណ្ឋាន ១ កំប្លេ សម្រាប់ការចុះឈ្មោះត្រឹមថ្ងៃទី៣០ ខែធ្នូ ឆ្នាំ ២០២២ ។
សាលារៀនមាន ៣ ទីតាំង គឺ ១. សាខាក្រាំងធ្នង់ ២. សាខាព្រែកអញ្ចាញ ៣. សាខាផ្សារគគីរ ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង ៖ 011 888 562 / 071 95 55 865 ៕