លោក ពូទីននៅតែសង្ឃឹមជឿជាក់យ៉ាងមុតមាំថា ខ្លួនអាចយកឈ្នះសង្គ្រាមនៅអ៊ុយក្រែន
ស្ថានភាពឡើងចុះរបស់ទីក្រុង Kyiv មេដឹកនាំរុស្ស៊ីមានទំនុកចិត្តថាខ្លួនមានអាទិភាពចម្បងដើម្បីយកឈ្នះសង្រ្គាមជាមួយអ៊ុយក្រែន។នេះយើងយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Guardian ដែលបានចុះផ្សាយកាលពីថ្ងៃទី ២១ ខែកុម្ភ: ឆ្នាំ២០២៤។
ក្រុមមន្រ្តីជាច្រើនរូបរបស់ប្រទេសរុស្សីបានមានប្រសាសន៍ដោយបានវាយតម្លៃយ៉ាងមុតមាំថា លោក វ្ល៉ាឌីមៀ ពូទីននៅតែអាចយកជ័យជំន្នះនៅក្នុងសង្រ្គាមនេះ ដោយបានព្យាយាមវាយប្រហារកម្ទេចតំបន់មួយចំនួនបណ្តាលឲ្យមនុស្សជាច្រើនបានស្លាប់ និងរងរបួសជាងកន្លះលាននាក់នៅអ៊ុយក្រែនក្នុងរយ:ពេលពីរឆ្នាំកន្លងមកនេះ។
លោកប្រធានាធិបតីរុស្សី វ្ល៉ាឌីមៀ ពូទីន នៅតែមានសុទិដ្ឋិនិយមខ្លាំងជាងឆ្នាំមុន ដោយសារការបរាជ័យរបស់សហរដ្ឋអាម៉េរិកក្នុងការចុះហត្ថលេខា លើការផ្តល់ជំនួយយោធាចំនួន ៦០ ពាន់លានដុល្លារបន្ថែមទៀតទៅអ៊ុយក្រែន និងខ្លូនបានដណ្តើមបានជោគជ័យថ្មីៗនៅលើសមរភូមិ ពោលគឺការដណ្តើមយកទីក្រុង Avdiivka ពីអ៊ុយក្រែន។
សូមជម្រាបថា ក្រុមមន្ត្រីរុស្ស៊ី បានមានប្រសាសន៍ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះក្រោយមួយថ្ងៃ បន្ទាប់ពីលោកពូទីនបានប្រាប់រដ្ឋមន្ត្រីការពារជាតិរបស់ខ្លួន ឱ្យបន្តការវាយប្រហារបន្ទាប់ពីជ័យជម្នះរបស់ខ្លួនថា "យើងមិនជឿថា រុស្ស៊ី បោះបង់គោលដៅក្នុងការដណ្តើមយកជ័យជំនះទៅលើអ៊ុយក្រែងនោះទេ"៕
ប្រភព៖ The Guardian