វិធានការទាំង ៥យ៉ាងរបស់សហភាពអឺរ៉ុបអាចជួយបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន

ប្រសិនបើវិធានការទាំង ៥ យ៉ាងសហភាពអឺរ៉ុបពិតជាចង់ដាក់សម្ពាធលើប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន។តើវានឹងធ្វើឱ្យទីក្រុង Moscow ធ្លាក់ចុះដល់កម្រិតណា? អាចទៅរួចដែរឬទេ?នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន POLITICO ។

 
វិធានការទាំង ៥យ៉ាងរបស់សហភាពអឺរ៉ុបអាចជួយបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន
វិធានការទាំង ៥ យ៉ាងមានដូចជា៖
១. កំណត់តម្លៃប្រេង
 នៅក្នុងខែធ្នូ ឆ្នាំ ២០២២ កន្លងទៅ សមាគមនៃប្រទេសអ្នកមាន បូករួមទាំងសហភាពអឺរ៉ុប និងអូស្ត្រាលី បានដាក់កម្រិតតម្លៃ ៦០ ដុល្លារក្នុងមួយបារ៉ែល($60-per-barrel)ដែលមិនធ្លាប់មានពីមុនមកលើប្រេងរុស្ស៊ី ដែលពួកគេសង្ឃឹមថានឹងបង្ខំឱ្យទីក្រុង Moscow ខាតប្រាក់ចំណេញពីការលក់។ ទោះជាយ៉ាងនេះក្តី ខណៈពេលដែលផែនការនេះដំណើរការដំបូង ប្រសិទ្ធភាពរបស់វាបានធ្លាក់ចុះ នៅពេលដែលទីក្រុង Moscow បានរកឃើញវិធីដើម្បីគេចចេញពីច្បាប់គាប់សង្កត់។ សព្វថ្ងៃនេះ ស្ទើរតែគ្មានប្រេងណាមួយត្រូវបានលក់ក្រោមតម្លៃកំណត់ឡើយ។
២. ពាណិជ្ជកម្មនៃការជួញដូរលោហៈធាតុរបស់រុស្ស៊ី
សហភាពអឺរ៉ុបមានភាពស្រពិចស្រពិល និងកំពុងជំរុញឱ្យមានការហាមឃាត់លើការនាំចូលអាលុយមីញ៉ូមរបស់រុស្ស៊ីទាំងអស់ ខណៈដែល ៨០%នៃពាណិជ្ជកម្មលោហៈរបស់រុស្ស៊ីមិនត្រូវបានដាក់ទណ្ឌកម្មនាពេលបច្ចុប្បន្ននោះទេ។ គួរបញ្ជាក់ផងដែរថា អាលុយមីញ៉ូមរបស់រុស្ស៊ីមានតម្លៃថោក និងជាជម្រើសរបស់សហភាពអឺរ៉ុបដដែល ប៉ុន្តែគេនៅតែពិចារណារឿងនេះ ព្រោះតាមការប៉ាន់ស្មានថាក្រុមហ៊ុនរុស្ស៊ីរកបានប្រហែល ២.២ ពាន់លានអឺរ៉ូនៃការនាំចេញនេះ។
៣. បិទរោងចក្រផលិតឧស្ម័ន(LNG)
ខណៈពេលដែលសហភាពអឺរ៉ុបបានខ្នះខ្នែងជៀសវាងប្រេងរបស់រុស្ស៊ី ទីក្រុង Moscow បានសម្រេចចិត្តចាប់ផ្តើមកាត់បន្ថយឧស្ម័ន(LNG)។ រុស្ស៊ីនៅតែមានចំនួនប្រហែល ១៥%នៃការនាំចូលឧស្ម័នរបស់សហភាពអឺរ៉ុបកាលពីឆ្នាំមុន និងបង្កើនការនាំចូលឧស្ម័នធម្មជាតិរាវ (LNG) ពីកន្លែងដូចជាសហរដ្ឋអាម៉េរិក ន័រវេស លីប៊ី និងអាល់ហ្សេរីវិញ។ តាមពិតទៅ ប្រទេសដូចជាបែលហ្ស៊ិក និងអេស្ប៉ាញ ថែមទាំងបង្កើនការទិញឧស្ម័នពីទីក្រុង Moscow ក្នុងឆ្នាំ ២០២៣ ទៀតផង។

៤. ទប់ស្កាត់ឈ្មួញកណ្តាល(ទីផ្សារងងឹត)
ទីផ្សារងងឹតរកកម្រៃបាន និងរីកដុះដាលចាប់តាំងពីសម្ព័ន្ធមិត្តលោកខាងលិចបានហាមឃាត់ការនាំចូលផលិតផលប្រណីតរបស់រុស្ស៊ីជាច្រើនមានប្រទេសដូចជា Georgia និង Armenia នៅ South Caucasus និង Kazakhstan នៅអាស៊ីកណ្តាល នៅជិតព្រំដែនជាមួយប្រទេសរុស្ស៊ី។ 
៥. មិនប្រើប្រាស់ថាមពលនុយក្លេអ៊ែរ៍របស់រុស្ស៊ី
នៅអ៊ុយក្រែន ការកាន់កាប់របស់រុស្ស៊ីទៅលើរោងចក្រផលិតថាមពលនុយក្លេអ៊ែរ៍ Zaporizhzhia ដែលជារោងចក្រថាមពលនុយក្លេអ៊ែរដ៏ធំបំផុតរបស់អឺរ៉ុប និងបានបង្កឱ្យមានការព្រមានអំពីគ្រោះមហន្តរាយដែលអាចប៉ះពាល់ដល់ទ្វីបទាំងមូល។ ទោះជាយ៉ាងនេះក្តី ទីក្រុង Moscow នៅតែជាផ្នែកដ៏សំខាន់មួយក្នុងឧស្សាហកម្មថាមពលអាតូមិក(Atomic Energy)របស់សហភាពអឺរ៉ុបដដែល។