ក្រសួងសុខាភិបាលប្រកាសថា មានករណីវិជ្ជមានវីរុសកូវីដ១៩ ថ្មីចំនួន ៣៧នាក់ ខណ:មានអ្នកជាសះស្បើយចំនួន ៤៩នាក់
នៅថ្ងៃនេះក្រសួងសុខាភិបាល បានប្រកាសថាមានករណីវិជ្ជមានកូវីដ-១៩ថ្មីចំនួន ៣៧នាក់បន្ថែមទៀតហើយ ខណ:មានករណីជាសះស្បើយចំនួន ៤៩នាក់នៅថ្ងៃនេះក្នុងនោះមានជំងឺ ១២៤០នាក់បានជាសះស្បើយ បើធៀបនឹងចំនួនអ្នកវិជ្ជមានកូវីដ-១៩សរុបមានចំនួន ២៤៧៧នាក់។
ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេក្តីប្រកាសព័ត៌មាននៅម៉ោង ៧:០០ព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០២១ថា កម្ពុជាមានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ៣៧នាក់បន្ថែមទៀតហើយ ខណ:មានករណីអ្នកជាសះស្បើយចំនួន ៤៩នាក់នៅថ្ងៃនេះ ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយសរុបមានចំនួន ១២៤០នាក់បើធៀបនឹងអ្នកវិជ្ជមានវីរុសកូវីដ-១៩សរុបមានចំនួន ២៤៧៧នាក់។
សូមជម្រាបថា ករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មីមានចំនួន ៣៧នាក់ គឺមាន ០២នាក់គឺជាអ្នកដំណើរចូលមកកម្ពុជា (មិនមែនជាពលករធ្វើដំណើរមកពីប្រទេសថៃ) និង ៣៥នាក់ទៀតជាអ្នកដែលពាក់ព័ន្ធទៅនឹងព្រឹត្តការណ៍សហគមន៍ ២០កុម្ភ:។
គួរបញ្ជាក់ថា អ្នកកំពុងសម្រាកព្យាបាលមានចំនួនសរុប ១២១៩នាក់ ក្នុងនោះមានអ្នកឆ្លងវីរុសកូវីដ-១៩សរុបមានចំនួន ២៤៧៧ករណី ខណ:មានអ្នកជំងឺ ១២៤០នាក់បានជាសះស្បើយ និងមានករណីស្លាប់ចំនួន ១៤នាក់៕
សូមចុច link ដើម្បីតាមដានព័ត៌មានតាម telegram: https://t.me/cngtvcambodia
សូមអានព័ត៌មានលម្អិតដូចខាងក្រោមនេះ ៖
ប្រភព: ក្រសួងសុខាភិបាល