[វីដេអូ] Ep.95 ប្រធានបទ៖ មូលហេតុបង្កនៃជំងឺមហារីកពោះវៀនធំ

ជំងឺមហារីកពោះវៀនធំ គឺកើតឡើងទៅលើពោះវៀនធំ ដែលកើតឡើងដោយសារកោសិកាលូតលាស់នូវលើពោះវៀនធំដែលយើងមិនអាចគ្រប់គ្រងបាន លូតលាស់ខុសប្រក្រតីទើបហៅថា ជំងឺមហារីកពោះវៀនធំ។

 
[វីដេអូ] Ep.95 ប្រធានបទ៖ មូលហេតុបង្កនៃជំងឺមហារីកពោះវៀនធំ

មូលហេតុដែលបណ្តាលឲ្យកើតមានមហារីកពោះវៀនធំគឺមានច្រើនកត្តា៖

  • ដោយសារការប្រើប្រាស់ថ្នាំជក់
  • ការបរិភោគគ្រឿងស្រវឹង
  • ការគ្រប់គ្រងរបបអាហារមិនត្រឹមត្រូវ
  • មិនធ្វើការហាត់ប្រាណ
  • កត្តាតំណរពូជ

រោគសញ្ញា

ជាទូទៅរោគសញ្ញាជំងឺមហារីកពោះវៀនធំ តែងតែសង្ងំលាក់ខ្លួន មិនងាយចេញនូវរោគសញ្ញាអោយយើងបានដឹង​នោះទេ។ ​ សញ្ញាដែលអាចសម្គាល់បានគឺឧស្សាហ៍ទល់លាមក ឧស្សាហ៍រាក លាមក​មានឈាម ឈឺពោះជាដើម។

សូមជម្រាបថា ជំងឺមហារីកពោះវៀនធំនេះអាចកើតបានគ្រប់វ័យទាំងអស់ មិនថាកុមារ មនុស្សពេញវ័យក៏អាចកើតដែរ​​​ ប៉ុន្តែមនុស្សចាស់អាយុ 50ឆ្នាំកើតច្រើនជាង។​

កត្តាប្រឈម

កត្តាប្រឈមរបស់អ្នកជំងឺមហារីកពោះវៀនធំមានច្រើន៖

  • បាត់បង់ផ្នែកសុខភាពផ្លូវចិត្ត
  • បញ្ហាសុខភាពផ្លូវកាយ
  • ខាតពេលវេលា ធ្វើការ រកស៊ី
  • សុខភាពបញ្ហា សេដ្ឋកិច្ចត្រូវចំណាយច្រើន
  • អាចកើតជំងឺធ្លាក់ទឺកចិត្តធ្ងន់ធ្ងរ

គួររម្លឹកថា ដើម្បីជៀសពីជំងឺនេះ ឬជំងឹផ្សេងទៀតសូមព្យាយាមថែរក្សាសុខភាពអោយបានល្អនិង តាមដានសុខភាពអោយបានច្រើនដើម្បីទទួលបានចំណេះដឹងល្អៗផងដែរ៕

សូមទស្សនាវីដេអូខាងក្រោម៖