ប្រធានបទ ៖ ជំងឺមហារីកក្រពេញទឹកមាត់
ជំងឺមហារីក្រពេញទឹកមាត់ គឺជាការរីកលូតលាស់នៃកោសិកាមិនធម្មតា(ដុំសាច់)ដែលស្ថិតនៅក្នុងក្រពេញទឹកមាត់។ ក្រពេញទឹកមាត់មានតួនាទីជួយក្នុងការរំលាយអាហារ រក្សាមាត់ឱ្យមានសំណើមនិងជួយឱ្យធ្មេញមាន សុខភាពល្អ។ អ្នកមានក្រពេញទឹកមាត់សំខាន់ៗចំនួនបីគូនៅក្រោម និងខាងក្រោយថ្គាមរបស់អ្នក parotid, sublingual និង submandibular។ ក្រពេញទឹកមាត់តូចៗជាច្រើនផ្សេងទៀតស្ថិតនៅក្នុងបបូរមាត់របស់អ្នកនៅខាងក្នុងថ្ពាល់ មាត់ និងបំពង់ករបស់អ្នក។ ការព្យាបាលដុំសាច់ក្រពេញទឹកមាត់ជាធម្មតាមានការវះកាត់ដើម្បីយកដុំសាច់ចេញ។
សញ្ញា និងរោគសញ្ញានៃដុំសាច់ក្រពេញទឹកមាត់រួមមាន៖
- មានដុំពក
- ហើមថ្ពាល់ ឬក្បែរថ្គាម ឬនៅក ឬមាត់
- ស្ពឹកនៅផ្នែកនៃមុខ
- ខ្សោយសាច់ដុំនៅម្ខាងនៃមុខ
- ការឈឺចាប់ជាប់លាប់នៅតំបន់ក្រពេញទឹកមាត់
- ពិបាកលេប
- មានបញ្ហាក្នុងការបើកមាត់ ។
- កត្តាដែលអាចបង្កើនហានិភ័យនៃជំងឺមហារីកក្រពេញទឹកមាត់រួមមាន៖
- វ័យចំណាស់ ទោះបីជាជំងឺនេះអាចកើតមាននៅគ្រប់វ័យក៏ដោយតែភាគច្រើន កើតចំពោះមនុស្សចាស់។
- ការប៉ះពាល់នឹងវិទ្យុសកម្ម
- ការជក់បារី
- ការប៉ះពាល់នឹងសារធាតុមួយចំនួននៅកន្លែងធ្វើការ ដែលអាចមានហានិភ័យខ្ពស់ដូចជា ការប៉ះសារធាតុគីមី ផលិតកៅស៊ូ ការជីកយករ៉ែ និងបរិក្ខារផ្សេងៗ។
ប្រភព ៖ Mayo Clinic អត្ថបទ ៖ កា